លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញជួបសំណេះសំណាលចែកស្បៀងជូនប្រជាពលរដ្ឋចំនួន២៣០គ្រួសារ,,,,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ខែតុលា ឆ្នាំ២០២០ នេះលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ធនៅសាលាសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។
បាននាំយកនូវអំណោយបន្តិចបន្តួច ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ធ ដែលមកពីភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែតចំនួន ២៣០គ្រួសារដោយក្នុង ១គ្រួសារទទួលបាននូវ
១ អង្ករ ១០ គីឡូក្រាម
២ មី ៥ កញ្ចប់
៊៣ ទឹកសុីអុីវ២ដប
៤ ទឹកត្រី ២ ដប
៥ ទឹកសុទ្ធ ១យួរ
៦ ខោអាវកីឡា១ឈុត។
វត្តមានដែលបានអញ្ជើញ ចូលរួមក្នុងកម្មវិធីនេះរួមមាន មន្ត្រីរដ្ឋបាលក្រុង លោក ភោគ លន ចៅសង្កាត់ប៉ោយបែត និងលោកវ៉ា ជឹម ណារ៉េត ចៅសង្កាត់រងទី១លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតលោកមេភូមិអនុភូមិជំនួយការភូមិនិងបងប្អូនប្រជាការពារក្នុងឱកាសនោះដែរ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងបានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក កែគឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលអំណោយក្នុងឱកាសនេះ និងសូមឱ្យបងប្អូនមានសុខភាពល្អរកទទួលទានមានបាន និងរក្សាបាននូវអនាម័យសុខភាពទាំងអស់គ្នាដើម្បីការពារការឆ្លងនូវជំងឺកូវីដ១៩ផងដែរ ។
No comments