សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រថយន្តហាយឡិនឌ័រ ពណ៌ ស មួយគ្រឿងបង្កឱ្យមានអគ្គិភ័យឆាប់ឆេះបណ្តាលអោយមានអ្នករងរបួសធ្ងន់ស្រាល ៣នាក់,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយជ័យ៖នាយប់ថ្ងៃសុក្រទី៣០ខែតុលាឆ្នាំ២០២០ វេលា ម៉ោង១៨នឹង៤០មានអគ្គីភ័យមួយបានឆាបឆេះចេញពីរថយន្តហាយឡែនឌ័រដែលមានស្លាកលេខបន្ទាយ មានជ័យ 2A. 9567 នៅចំណុចមណ្ឌល៦ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ហេតុការណ៍​មុនកើតហេតុគេបានឃើញមានរថយន្តម៉ាកហាយ ឡេនឌឺ ពណ៍ ស ពាក់ស្លាកលេខ បន្ទាយមានជ័យ​ 2A-9567 អ្នកបេីកបរដោយឈ្មោះ​ សារ៉ាត់ កន្និកា​ ភេទ​ ស្រី​ អាយុ​ ៣៨​ ឆ្នាំ​ រស់នៅកន្លែងកេីតហេតុ​ បានចូលមកបញ្ចូលហ្គាសក្នុងរថយន្តចំនួន​ ១៥​ គីឡូក្រាម​ នៅកន្លែងបញ្ចូលហ្គាសដែលមានឈ្មោះ​ មុំ​ សុភក្រ័​ ភេទ​ ប្រុស​ អាយុ​ ២១​ ឆ្នាំ​ ត្រូវជាបងប្អូនជីដូនមួយ ពេលកំពុងបញ្ចូលហ្គាស​ក៏បានផ្ទុះហ្គាសចេញពីក្នុងរថយន្ត បណ្តាលអោយភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះ​ បណ្តាលអោយមានអគ្គីភ័យតែម្តង ។ 

ហេតុការណ៍នេះបង្ករមានភ្ញាក់ផ្អើល ភ្លាមៗនោះសមត្ថកិច្ចជំនាញ៍ នៃអធិការក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ ឯក ធិន សុិន ដេត អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានចុះអន្តរាគមន៍យករថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋានមកបាញ់ពន្លត់រថយន្តកំពុងតែបង្កមានការឆេះទាន់ពេលវេលា។

ករណីនេះបណ្តាលឲ្យមានអ្នករងរបួសប្រុសស្រី៣ នាក់ក្នុងនោះ មាន ក្មេងស្រី២ នាក់ត្រូវបានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យខេត្តសៀមរាមមានឈ្មោះ៖

១.សារ៉ាក​ កក្កដា​ ភេទ​ ប្រុស​ អាយុ​ ១៤​ ឆ្នាំ​ រងរបួសជេីងទាំងសងខាង,,,

២.ហ៊ន់​ សុវណ្ណារី​ អាយុ​ ០​​​៥​ ឆ្នាំ​ រង​បួស​រលាកដៃជេីង​ និងផ្ទៃមុខ,,,,

៣.ហ៊ន់​ ដាណេ​ អាយុ​ ០៧​ ឆ្នាំ​ រងបួសរលាកដៃជេីងនិងផ្ទៃមុខ ,,,,

តាមប្រភពពីប្រពលរដ្ឋបានអោយដឹងថាមុនកើត ហេតុមានរថយន្ត ហាយឡែនឌ័រ ពណ៌ ស បានដឹកទឹកសុទ្ធមកដល់ផ្ទះក៍នាំគ្នាបោះទឹកសុទ្ធចេញពីរថយន្តស្រាប់តែភ្លើងឆាបឆេះចេញពីរថយន្តតែម្តងដោយមិនដឹងពីមូលហេតុ។

ហើយក៏នាំគ្នាស្ទុះស្ទាដើម្បីរកទឹកមកពន្លត់ហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បី ឲ្យជួយចុះអន្តរាគមន៍ទាន់ពេលវេលាមិនបង្កឆាបចេះដល់ផ្ទះសម្បែងអ្នកដទៃទេ។


ករណីអគ្គីភ័យនេះបានរលត់ទាំងស្រុង​ នៅវេលា​ម៉ោង​ ១៩នឹង ២០ នាទី បន្ទាប់ពីមានការសហការជាមួយអាជ្ញាធរភូមិប្រជាពលរដ្ឋនឹងមានកិច្ចប្រតិបត្តិការពីរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ធាននគរបាលក្រុងប៉ោយប៉ែតចំនួន​ ០១ គ្រឿង​ និងរថយន្តអគ្គីភ័យរបស់ក្រុមហ៊ុនត្រូពីកាណាចំនួន ០២ គ្រឿង​អស់ទឹកចំនួន០៤ឡានផងដែល៕





No comments