លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារដែរមកពីភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល,,,,,
ភ្នំពេញ៖នៅព្រឹក ថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ក្រោម អធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយ៖
ឯកឧត្តម សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
ឯកឧត្ដម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត
ឯកឧត្ដម រុន វាសនា សមាជិកក្រុមប្រឹក្សាខេត្ត
មន្ត្រីរដ្ឋបាលក្រុង សង្កាត់ អង្គភាពភូមិ អជ្ញាធរមូលដ្ឋាននិងក្រុមយុវជនក្រុងប៉ោយប៉ែតចូលរួមយ៉ាងច្រើនកុះករផងដែរ។
សូមបញ្ជាក់ផងដែរថា គ្រឿងឧបភោគបរិភោគនិងសម្ភារៈផ្សេងៗ គឺបានកាឧបត្ថម្ភពី លោក អុិន ជំនោរ អគ្គនាយក អង្កការ កម្ពុជានៃក្ដីសង្ឃឹម និង ភរិយា ព្រមទាំងសហការី ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១០០ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវ
១ អង្ករ ២៥ គីឡូ
២ ទឹកសុីអុិវ ១យួរ
៣ ទឹកត្រី ១យួរ
៤ កន្ទេល ១
៥ មុង ១
៦កំសៀវ ១
៧និងធុងទឹក ១ផងដែរ ។
ក្នុងឱកាសនោះដែរលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋនិងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែររស់នៅក្នុង ខេត្តបន្ទាយមានជ័យក៏ដូចជាបងប្អូនដែលរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងមូលនេះផងដែរ។
No comments