ខេត្តបន្ទាយមានជ័យ៖នាព្រឹក ថ្ងៃសុក្រ ១៤ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹក នាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែតុលា និងលេីកទិសដៅបន្តប្រចាំខែវិច្ឆិកាឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
នៅក្នុងកិច្ចប្រជុំនៅព្រឹកនេះផងដែល មានវត្តមាន លោក លោកស្រី ជា ស្នងការរង នាយការិយាល័យអធិការ ទាំង៩ក្រុង-ស្រុក និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង៤ ។ក្រោយពីអង្គភាពចំណុះស្នងការដ្ធាននគរបាលខេត្ត ឡើងរាយការណ៍ អំពីសកម្មភាព ដែលបានអនុវត្តន៍ក្នុងខែតុលា រួចមក ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានជំរុញអោយអង្គភាពជំនាញ និងអធិការនគរបាល ក្រុងស្រុកទាំង៩ និងវរសេនាតូចការពារព្រំដែនគោក ទាំង៤ ត្រូវបន្តខិតខំអនុវត្តន៍ ភារកិច្ច ដែលថ្នាក់លើ បានដាក់អោយ ដើម្បី អោយរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ។
ក្រោមការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គេសង្កេតឃើញ កម្លាំងនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់របស់ជំនាញស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ បានបន្តអនុវត្តការងារជាប្រចាំ ការពារ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ចុះសួរសុខទុក្ខចែកអំណោយដល់ប្រជាពលរដ្ឋដោយទឹកជំនន់ ចេញត្រួតពិនិត្បល្បឿន រៀបចំសណ្តាប់ធ្នាប់ការលក់ដូរក្នុងផ្សារក្រោយពីទឹកស្រក និងសម្រួលចរាចរណ៍ សិស្សចេញចូលសាលារៀនជាប្រចាំ ៕
0 Comments