ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់នាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥៩៣ គ្រួសារ នៅខណ្ឌមានជ័យ,,,,,,,
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងចែកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដេីម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង មកពី ៣សង្កាត់ លើ ៧សង្កាត់ នៃខណ្ឌមានជ័យ ក្នុងនោះមាន៖
១. សង្កាត់ចាក់អង្រែលើ ១៩១ គ្រួសារ
២. សង្កាត់បឹងទំពន់ទី២ ២៨២ គ្រួសារ
៣. សង្កាត់ស្ទឹងមានជ័យទី៣ ១២០ គ្រួសារ
- សរុបចំនួន ៥៩៣ គ្រួសារ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង រាជធានីភ្នំពេញ លោក លោកស្រី នាយក នាយករងរដ្ឋបាលរាជធានី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញចំណុះសាលារាជធានីភ្នំពេញ លោក លោកស្រី នាយកទីចាត់ការ សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌមានជ័យ លោក លោកស្រី គណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងមន្ត្រីរាជការសាលាខណ្ឌ លោក លោកស្រី ចៅសង្កាត់ទាំង៧ បានអញ្ជេីញចូលរួមផងដែរ ។
ជាកិច្ចចាប់ផ្តើម លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន ៥សង្កាត់ លើ ៧សង្កាត់ ស្មើនិង ១,៦៨៩ គ្រួសារ ហើយរដ្ឋបាលខណ្ឌមានជ័យ បាននាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា , អំណោយសប្បុរសជន , អំណោយអនុសាខាកាកកាកបាទក្រហម ខណ្ឌមានជ័យ និងសហការជាមួយ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១,០៩៦ គ្រួសារ ដោយឡែកនៅសល់ ៥៩៣ គ្រួសារទៀត បានទទួលអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃនេះផងដែរ ។
នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។
បន្ទាប់មក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងអាជ្ញាធររាជធានី-ខណ្ឌ-សង្កាត់ ក្នុងកំឡុងពេលដែលបងប្អូនកំពុងតែជាប់លំបាកនៅពេលនេះ ថ្នាក់ដឹកនាំខិតខំចុះសាកសួរសុខទុក្ខបងប្អូនគ្រប់ទីកន្លែង ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលាជានិច្ច។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋឱ្យត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធាន សុវត្ថិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានល្អ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៥៩៣ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន
- អង្ករ ២៥គីឡូក្រាម
- មី ១កេស
- ត្រីខកំប៉ុង ១យួរ
- ទឹកត្រី ១យួរ
-ទឹកបរិសុទ្ធ ១កេស
- ថវិកា ៥០,០០០រៀល ៕
No comments