សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចនៃខណ្ឌច្បារអំពៅឃាត់ខ្លួនយុវជនម្នាក់ប្រើអំពើហិង្សាដោយប្រើតាំងតោកាប់ទៅលើបុរសម្នាក់បណ្តារងរបួស,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរងរបួសនៅដីឡូត៍ចំការផ្កាម្លិះ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២៨-១០-២០២០ ម៉ោង ១១ និង០០នាទី។

បើតាមការឲ្យដឹងពីជនរងគ្រោះឈ្មោះយាំ សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ ស្នាក់នៅភូមិកើតហេតុ។

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យឈ្មោះខាត់ ឌួក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ ស្នាក់នៅភូមិកើតហេតុ។

ហេតុការណ៍ ៖ មុនពេលកើតហេតុ ជនរង គ្រោះប្រើកូនទិញស្រាផឹក តែកូនពុំព្រមទៅ ជនរងគ្រោះក៏វាយកូន រួចប្រពន្ធចូលទៅឃាត់ ស្រាប់តែជនរងគ្រោះយកដំបងឬស្សីវាយប្រពន្ធត្រូវចំត្រគៀកខាងឆ្វេងដួលទៅលើដី រួចជនសង្ស័យ(ត្រូវប្អូនថ្លៃជនរងគ្រោះ) 

សួរថា ម៉េចបងឯងវាយប្រពន្ធកូនគ្មានហេតុផលចឹង ពេលនោះជនរងគ្រោះក៏យកកូនកាំបិតរត់ទៅចាក់ជនសង្ស័យ តែពុំត្រូវ រួចជនសង្ស័យក៏យកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំសៀតថ្កាខាងឆ្វេង និងកដៃខាងឆ្វេងបណ្តាលឲ្យរបួស រួចជនសង្ស័យក៏ដើរគេចចេញ យកកាំបិតប៉័ងតោចោលក្នុងព្រៃបាត់។ បន្ទាប់មកសមត្ថកិច្ចយើងចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ 

ចំណែកជនរងគ្រោះសមត្ថកិច្ចនៃអធិការខណ្ឌច្បារអំពៅបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ច្បារអំពៅ។




No comments