សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្ត តាកែវអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ​៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កេីត ខែកត្តិក ឆ្នាំជូត​ទោស័ក​ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំកិច្ចប្រជុំ"បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា លើកទិសដៅអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០២០ និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ"នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

  


 ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ ទោ  សុខ​ សំណាង​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ ដោយមានការអញ្ជេីញចូលរួមពីៈ លោក​ លោកស្រី​ ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង​ លោក​នាយការិយា ល័យាជំនាញទាំង៣២ លោកអធិការ​ អធិការរងទទួលផ្នែកសេនាធិការ ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ គ្រឿងញៀន សន្តិសុខ គ្រប់ស្រុក-ក្រុង លោកមេបញ្ជាការ បញ្ជាការរងទទួលការងារសេនាធិការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៣ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន៣៤៧នាក់​ ស្រី១៧នាក់។

មានមតិស្វាគមន៍ក្នុងឱកាសនោះលោក វរសេនីយ៍ទោ​ ពោង សៀន នាយរងការិយាល័យសរុបផែនការ​បានអានរបាយការណ៍ប្រចាំខែតុលា និងលេីកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ ជូនអង្គពិធីជ្រាប។បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ុក ម៉ាប់ នាយការិយាល័យបុគ្គលិកអានសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការប្រគល់តួនាទីភារកិច្ចថ្មីដល់លោកស្នងការរង និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការតម្លេីងឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួចមកលោកឧត្តមសេនីយ៍ទោ ស្នងការ គណៈអធិបតីបានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិរួមមាន៖

-ថ្នាក់អនុសេនីយ៍ឯកចំនួន៦២នាក់

-ថ្នាក់អនុសេនីយ៍ទោ ចំនួន៤៤នាក់

-ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៣នាក់

 -ថ្នាក់ព្រិន្ទបាលឯក១នាក់។

   


 ថ្លែងក្នុងអង្គប្រជុំនោះ​ដែរលោក ឧត្តមសេនីយ៍ទោ​ ស្នងការ បានណែនាំផ្តាំផ្ញេីរ និងពង្រឹងវិន័យលេខ(០០៦បបជ)របស់កងកម្លាំងនគរបាលជាតិ ដល់មន្រ្តីនគរបាលទទួលបានការតែងតាំងថ្មីៗត្រូវតែខិតខំបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លេីប្រគល់ជូន និងជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់កម្រិតខ្ពស់ក្នុងការចុះជួយតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ។




No comments