លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមថ្លែងអំណរគុណ ជូនចំពោះលោកនាយកក្រុមហ៊ុន តំបន់សេដ្ឋកិច្ចឧស្សា ហកម្ម «ជីន យ៊ុន » ដែលបានឧបត្ថម្ភ សម្ភារ និងថវិកា សម្រាប់ជួយសម្រាលផលវិបាក ដោយសារទឹកជំនន់ កើតចេញពីគ្រោះធម្មជាតិជូនដល់ស្នងកាដ្ឋាននគរបាលខេត្តកណ្តាល,,,,,,
ខេត្តកណ្តាល៖ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមថ្លែងអំណរគុណ ជូនចំពោះលោកនាយកក្រុមហ៊ុន តំបន់សេដ្ឋកិច្ចឧស្សាហកម្ម «ជីន យ៊ុន » ដែលបានឧបត្ថម្ភ សម្ភារ និងថវិកា សម្រាប់ជួយសម្រាលផលវិបាក ដោយសារទឹកជំនន់ កើតចេញពីគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ន ជូនដល់ស្នងកាដ្ឋាននគរបាលខេត្តកណ្តាល រួមមាន៖
១-ទឹកបរិសុទ្ធវីតាល់ ចំនួន១០កេះ,
២-មីម៉ាម៉ានិងមីជាតិ ចំនួន៤២កេះ,
៣-ទឹកផ្លែឈើ ចំនួន១០កេះ,
៤-ត្រីខកំប៉ុង ចំនួន០៥កេះធំ,
៥-ទឹកស៊ីអុីវ ចំនួន១៥យួ,
៦-ទឹកត្រី ចំនួន១៥យួ។
លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត សូមថ្លែងអំណរគុណនឹងសូមពរប្រសិទ្ធពរជ័យជូនដល់លោកនាយកក្រុមហ៊ុន តំបន់សេដ្ឋកិច្ចឧស្សាហកម្ម «ជីន យ៊ុន» ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសុភមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
No comments