សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែន ការ ងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញចុះប្រគល់ថវិកាសមាគមនមិត្តនគរបាលជាតិកម្ពុជាចំនួន,,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ នាសៀលថ្ងៃចន្ទ ០៣កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយក្រុមការងារស្នងការដ្ឋាន លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម អញ្ជើញចុះប្រគល់ថវិកាសមាគមនមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛(ប្រាំមួយលានរៀល) និងថវិការបស់,,,

លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន ៥០០.០០០៛(ប្រាំរយពាន់រៀល) អង្ករចំនួន៥០គីឡូក្រាម ទឹកត្រីពីរយួ ទឹកសុីអីុវពីរយួ ទឹកសុទ្ធមួយកេះ ដោយឡែកថវិកាអធិការដ្ឋាននគរបាលស្រុកត្រាំកក់ចំនួន៦២០.០០០៛(ប្រាំមួយរយម្ភៃពាន់រៀល)ជូនដល់លោកស្រី ញា ដាលីនាថ ត្រូវជាភរិយានៃសពលោក អនុសេនីយ៍ឯក អោម អុល នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ដែលទទួលមរណៈភាពកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដោយជម្ងឺ(មហារីកថ្លើម) ស្ថិតនៅភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ។



No comments