សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់រងទី១បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងយកទៅនៅទីទួលសុវត្ថិភាព,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ព្រឹកនឹងល្ងាច ថ្ងៃចន្ទទី ១៩ ខែតុលាឆ្នាំ ២០២០លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោកវ៉ា ជឹមណារ៉េតចៅសង្កាត់រងទី១បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតជំនួយការសង្កាត់ប៉ោយប៉ែតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតនាយរងប៉ុស្តិ៍មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែតនិងបងប្អូនប្រជាការពាររបស់សង្កាត់ប៉ោយប៉ែតនិងលោកមេភូមិអនុភូមិជំនួយការភូមិចុះដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងយកទៅនៅទីទួលសុវត្ថិភាព។ស្ថិតនៅក្នុងភូមិប៉ោយប៉ែតនិងភូមិក្បាលកោះសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតតំណាងរដ្ឋបាលសង្កាត់ប៉ោយប៉ែតសូមថ្លែងអំណរគុណដល់កងកម្លាំងទាំង៣ប្រភេទនិងបងប្អូនប្រជាការពារសង្កាត់ប៉ោយប៉ែត។

សូមថ្លែងអំណរគុណដល់លោកវរសេនីយ៍ឯក សឹង្ហ ទំុ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១បានអញ្ជើញចុះពិនិត្យ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តីមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣បានដឹកនាំកម្លាំងបងប្អូននាយទាហាននិងពលទាហានមកជួយប្រជាពលរដ្ឋក្នុងសង្កាត់ប៉ោយប៉ែត។

សូមថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចាត់លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះជួយប្រជាពលរដ្ឋក្នុងសង្កាត់ប៉ោយប៉ែត។

សូមថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានចាត់តាំងលោក វរៈសេនីយ៍ទោ ឡេង ហុងលាងមេបញ្ជាការសឹករងក្រុងប៉ោយប៉ែតដឹកនាំកម្លាំងមកចុះជួយប្រជាពលរដ្ឋនៅក្នុងសង្កាត់ប៉ោយប៉ែត។

សូមថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាប់តាំងពីលោកវរសេនីយ៍ឯក ធិន សុិនដេតដឹកនាំកម្លាំងមកចុះជួយប្រជាពលរដ្ឋនៅក្នុងសង្កាត់ប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈមេបញ្ជាការវរសេនាតូចការពារព្រំដែនគោក៨៩១ដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋនៅក្នុងសង្កាត់ប៉ោយប៉ែតសូមប្រសិទ្ធិ ពរជ័យមហាប្រសើរជូនដល់បងប្អូនកងកម្លាំងទាំង៣ប្រភេទនិងបងប្អូនប្រជាការពារក្នុងសង្កាត់ប៉ោយប៉ែតឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។





No comments