សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំមួយថា អ្នកយកព័ត៌មាន មិនត្រូវផ្តោតតែ ការសរសេរពិធីការ នោះឡើយ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ : ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងកិច្ចប្រជុំមួយថា យើងជា អ្នកព័ត៌មានមិនត្រូវផ្តោតការសរសេរតែព័ត៌មាន ណាបែបពិធីការនិងលើកជើងខ្លាំងនោះឡើយ គឺត្រូវសរសេរតែព័ត៌មាន ណាដែលប្រជាពលរដ្ឋចង់អានចង់ស្ដាប់ចង់ដឹងចង់យល់របស់មន្ត្រីមូលដ្ឋានខេត្តដែលបានអនុវត្តកន្លងមកនិងព្រឹត្តការណ៍ផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយជាសារ ជូនដំណឹងដល់ប្រពលរដ្ឋនិងថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋទើបល្អលោកមានប្រសាសន៍ នៅព្រឹក ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២០ នៅសាលប្រជុំក្នុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ .ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយ មានជ័យ។

ក្នុងនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងត្រូវពង្រឹងបន្ថែមលើកិច្ចការងារផ្សព្វផ្សាយពីដំណឹងនិងព្រឹត្តការណ៍ទាន់ហេតុការផ្សេងៗ ឲ្យបានលឿនតាមរយៈប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ និងវិទ្យុ ជាសារនាំដំណឹង ព្រឹត្តការណ៍ផ្សេងៗឲ្យប្រពលរដ្ឋបានដឹង។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា ការចុះយកព័ត៌មាន របស់មន្ត្រី មិនត្រូវផ្តោតទៅលើតែព័ត៌មានពិធីការ តែមួយមុខនោះទេ គឺត្រូវយកគ្រប់ព័ត៌មានស្តីពី បញ្ហាប្រឈមរបស់ពលរដ្ឋ ព្រឹត្តការណ៍ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយជាសារជូនដំណឹងពីពលរដ្ឋទៅថ្នាក់ដឹកនាំ ពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋ ។

អ្នកយកព័ត៌មាន មិនត្រូវតាំងខ្លួនជាអ្នកកាត់សេចក្តីលើរឿងរាវអ្វីមួយនោះឡើយ ទុកឲ្យសមត្ថកិច្ចពាក់ព័ន្ធជាអ្នកដោះស្រាយត្រូវចាំថាយើង ជាអ្នកព័ត៌មាន គឺជាអ្នកនាំពាក្យតែប៉ុណ្ណោះ ដូច្នេះយើងត្រូវតែប្រកាន់ភ្ជាប់ឲ្យបាននូវ ក្រមសិលធម៌ វិជ្ជាជីវៈ ជា អ្នក សារព័ត៌មាន ដូចដែល សម្តេចតេជោ បានដាក់ចេញទិសស្លោកថា ធ្វើជាអ្នកសារព័ត៌មានកុំបំពានសិទ្ធអ្នកដ៏ទៃ កុំបំភ្លៃការពិត ត្រូវតែប្រកាន់ភ្ជាប់ឲ្យបានល្អ ឯកឧត្តម បានជំរុញបន្ថែមដល់ មន្ទីរព័ត៌មាន ត្រូវរួមគ្នាលុបបំបាត់ ឆ្លើយតបទាក់ទិនទៅនឹង ព័ត៌មានក្លែងក្លាយ ដើម្បីធ្វើការបកស្រាយឲ្យបានទាន់ពេលវេលាផងដែរ។

ក្រោយពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម បានចុះពិនិត្យដំណើរការនៃការផ្សាយរបស់ ស្ថានីយទូរទស្សន៍ជាតិ កម្ពុជាខេត្តបន្ទាយមានជ័យ និងដំណើរការនៃការផ្សាយតាមរលកធាតុអាកាស វិទ្យុជាតិ ៩៤មេហ្កាហឺត.៕



No comments