សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យប្រុសស្រី១០នាក់ត្រូវបានកម្លាំងនគរបាលស្រុកពញាឭបង្គ្រាបគ្រឿងញៀននិងឃាត់ខ្លួនបានជាបន្តបន្ទាប់,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ជនសង្ស័យប្រុសស្រី១០ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ករណីគ្រឿងញៀន។គោលដៅទី១ ផ្ទះឈ្មោះ អុន សុភ័ក ភូមិថ្មស ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្តកណ្តាល ។ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ៈ៥០ នាទី ។

គោលដៅទី២ ផ្ទះសំណាក់ជំនោរក្បាលអូរ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺឺ ។ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ៈ៤០ នាទី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១០ នាក់ ស្រី ៣ នាក់ 

 ១. ឈ្មោះ អុន សុភ័ក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ និង ប្រើប្រាស់។

២.ឈ្មោះ គ្រឹត សុភ័ក្រ ហៅបឿក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅ ភូមិម្លូម៉ីន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម)ជួញដូរ និងប្រើប្រាស់។


៣.ឈ្មោះ ម៉ាន់ មុន្នីឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម) ប្រើប្រាស់ ។

៤. ឈ្មោះ ចន្ថា នីសំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅភូមិបឹង សង្កាត់ពញាឮ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(មានសារធាតុញៀនក្នុងទឹកនោម) ប្រើប្រាស់។


៥. ឈ្មោះ ញិល ប៊ុនធឿន ហៅពិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងនោម) ជួញដូរ និងប្រើប្រាស់។

៦.ឈ្មោះ សៀវ សុខណា ហៅតី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុកព្រៃស្វាយ ខេត្តបាត់ដំបង(មានសារធាតុញៀនក្នុងទឹកនោម) ប្រើប្រាស់។


៧. ឈ្មោះសុខ ស្រីពៅ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុក្នុងទឹកនោម)ប្រើប្រាស់។

៨. ឈ្មោះ ឡេង សុីណេ ហៅរតនា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(មានសារធាតុញៀនក្នុងទឹកនោម)ប្រើប្រាស់។


៩.ឈ្មោះ ជួប សារ៉ាត់ ហៅ ឡោះ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ទីលំនៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ( មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ មានដីកាចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ លេខ៣២១ ដ ប ច ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។


១០. ឈ្មោះ គាំ ចាន់ថា ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបរម្ចាស់ផ្ទះសំណាក់យីហោ ជំនោរក្បាលអូរ ទីលំនៅភូមិបដិមាករ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ម្ចាស់ផ្ទះសំណាក់។ 


សម្ភារៈ-វត្ថុតាងចាប់យកសរុបរួមមាន៖

១- គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន ៥កញ្ចប់តូច=ទម្ងន់ ១,២៤ ក្រាម។                                                                                                                

២- ទូរស័ព្ទដៃ ៨ គ្រឿង ៣- ម៉ូតូ ០៣គ្រឿង ៦- សម្ភារៈវេចខ្ចប់ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។  


បើតាមសមត្ថកិច្ចបានឲ្យដឹងថាៈនៅថ្ងៃកើតហេតុខាងលើ មានមហាជនបានរាយការណ៍មកផ្នែកជំនាញថា ឈ្មោះអុន សុភ័ក ធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុខាងលើ។បន្ទាប់មកកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំបាតនិងប៉ុស្តិ៍ ផ្សារដែកចុះល្បាតឃ្លាំមើលនិងបង្រា្កបចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ 

ទី១.ឈ្មោះអុនសុភ័ក 

ទី២.ឈ្មោះគ្រឹត សុភ័ក្រ ហៅបឿកនិងចាប់យកវត្ថុតាងបានរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ០២កញ្ចប់តូច , ទូរស័ព្ទ ០១ គ្រឿង , ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។


ផ្តើមចេញពីចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះអុន សុភ័ក នឹង ឈ្មោះគ្រឹត សុភ័ក្រ ហៅបឿក ដោយបានការអនុញាតពីលោកវរសេនីយ៍ឯកដួង តេង និងលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល កម្លាំងសមត្ថកិច្ចយើងបានបន្តនីតិវិធីពន្លាតដែនដី សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកឧដុង្គ នៅថ្ងៃដដែល វេលាម៉ោង១២:៤០នាទី បាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងផ្ទះសំណាក់ជំនោរក្បាលអូរ ចំណុចភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានការសហការល្អជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ យើងបង្ក្រាបបានជនសង្ស័យចំនួន០៨នាក់ បន្ថែមទៀត+បន្ទប់លេខ០១ ឃាត់ជនសង្ស័យ ០២ នាក់ 

 ទី១. ឈ្មោះជួប សារ៉ាត់ ហៅឡោះ

ទី២.ឈ្មោះឡេង សុីណា ហៅ រតនា  


សម្ភារៈ វត្ថុតាង ៖ ម៉ូតូ០១គ្រឿង ម៉ាក MSLAZ ពណ៌ស ផ្លាកលេខ កណ្តាល 1U-9145 , ទូរស័ព្ទ ០២ គ្រឿង ម៉ាក OPPO និង iPhone ។

បន្ទប់លេខ៣ ឃាត់ជនសង្ស័យ ០២ នាក់

ទី១ ឈ្មោះញិល ប៊ុនធឿន ហៅពិត

ទី២ ឈ្មោះសុខ ស្រីពៅ 

សម្ភារៈវត្ថុតាង៖ ទូរស័ព្ទ០១គ្រឿង ម៉ាក HUAWEI ។បន្ទប់លេខ៥ ឃាត់ជនសង្ស័យ០២នាក់ 

ទី១ ឈ្មោះ ចន្ថា នីសំណាង 

ទី២ ឈ្មោះ សៀវ លីណា ហៅតី 

សម្ភារៈវត្ថុតាង៖ ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន , ទូរស័ព្ទ ០២ គ្រឿង ម៉ាក iPhone និង Nokia ចុចពិល ។


បន្ទប់លេខ៨ ឃាត់ជនសង្ស័យ០១នាក់ ឈ្មោះម៉ាន់ មុន្នីឧត្តម សម្ភារៈវត្ថុតាង៖ ថ្នាំញៀនចំនួន០៣កញ្ចប់តូច , ឧបករណ៍វិចខ្ចប់ និង ប្រើប្រាស់ សារធាតុញៀនមួយចំនួន , ម៉ូតូ០១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ ។ សម្ភារៈវត្ថុតាង រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។



No comments