ស្ត្រីម្នាក់ចងកធ្វើអត្តឃាតសម្លាប់ខ្លួនមិនដឹងពីមូលហេតុឬមានវិបត្តិផ្លូវចិត្តអ្វីបានជាសម្រេចចិត្តធ្វើបែបនេះ,,,,,
ខេត្តបន្ទាយមានជ័យ៖ស្ត្រីម្នាក់បានចង ក បង្ករការភ្ញាក់ផ្អើលនៅរសៀលនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ចាន់គីរី សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
តាមសម្តីអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុច ផល្លា អាយុ៣១ឆ្នាំមុខរបរនៅផ្ទះ រីឯប្តីមានឈ្មោះ មឿង ធឿន អាយុ ៤០ ឆ្នាំជាអ្នកលក់ផ្លែឈើ នៅផ្សារសមាគម(ដីថ្មី) មានកូន០៤នាក់ (ស្រី) ។
ប្រភពបន្តថាមុនកើតហេតុគេឃើញ ប្តីរបស់ជនរងគ្រោះបានចេញពីផ្ទះទៅលក់ផ្លែឈើនៅឯផ្សារសមាគមន៍ដូចសព្វមួយដង រីឯជនរងគ្រោះបាននៅផ្ទះជាមួយកូនតូចៗ ។
បន្ទាប់មកជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ទឹក ដោយបានចាក់សោរខាងក្នុងយ៉ាងយូរ បន្ទាប់មកកូនតូចរបស់ជនរងគ្រោះ បានឈឺនោម ហើយដើទៅគោះទ្វារជាច្រើនដងតែមិនឃើញម្តាយបើកទ្វារ រួចក៏ទៅហៅអ្នកជិតខាងឲ្យមកជួយមើល។
ពេលនោះអ្នកជិតខាងបានហៅយ៉ាងមិចក៏មិនបើកបន្ទាប់មកបាននាំគ្នាធាក់ទម្លុះសោរទ្វារ ហើយក៏ឃើញជនរងគ្រោះ ស្ថិតនៅក្នុងសភាពចង ក ជាមួយខ្សែអន្រឹង ស្លាប់បាត់ទៅហើយ ។
ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលឆោឡោ ដល់អ្នកស្រុក និង សមត្ថកិច្ចក្នុងមូលដ្ឋាន បានមកដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យផងដែរ។
ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានអះអាងថា ស្រ្តីរងគ្រោះខាងលើ ពិតជា បានយកខ្សែចង ក ធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញ បានប្រគល់សាកសពជនរងគ្រោះឲ្យទៅសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
No comments