សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ ព្រមទាំងឧបត្ថម្ថវិការ៥ពាន់ដុល្លាដល់រដ្ឋបាលរាជធានីភ្នំពេញសំរាប់ជួយជនរងគ្រោះ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កណ្ដាលៈដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង បានអញ្ចើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ។

គិតត្រឹមវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខណ្ឌដង្កោ សរុប៣២១គ្រួសារ កំពុងរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត ខណៈរហូតមកដល់ ពេលនេះទំនប់សណ្ដរនៅតំបន់មួយចំនួនបានបាក់ដោយសារកម្លាំងទឹកបុកខ្លាំង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ អង្គភាពសម្រែកកូនខ្មែរបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះនោះ រួមមាន សង្កាត់ទៀន ចំនួន៤៧គ្រួសារ ស្មើ៣៣ខ្នងផ្ទះ, សង្កាត់សាក់សំពៅ ចំនួន១០៧គ្រួសារ ស្មើ៦៦ខ្នងផ្ទះ, សង្កាត់ស្ពានថ្ម ចំនួន៥៤គ្រួសារ ស្មើ២៧ខ្នងផ្ទះ និងសង្កាត់គងនយ ចំនួន១១៣គ្រួសារ ស្មើ១០៦ខ្នងផ្ទះ។

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានក្រើនរំលឹក និងណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នថែរក្សាសុខភាព និងស្ដាប់តាមការណែនាំរបស់កម្លាំងអាជ្ញាធរដែលកំពុងអន្ដរាគមន៍ ដើម្បីប្រចាំការជួយសង្គ្រោះនៅតំបន់ដែលកំពុងរងគ្រោះ។ ត្រូវមើលថែកូនចៅកុំឲ្យលែងទឹក ប្រយ័ត្នសត្វអសិរពិសផ្សេងៗ ហូបស្អាត ផឹកស្អាត រក្សាអនាម័យជាប្រចាំ ។

គួរជម្រាបថា អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯការភាពខណ្ឌទាំង១៤ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីបញ្ជាការដ្ឋានអាវុធហត្ថ ត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពនៅពេលដែលទំនប់សណ្តរស្ទឹងបានបាក់ធ្លាយ៕



No comments