លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២១៦គ្រួសារ,
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥.១០. ២០ ២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក មេបញ្ជារការរង និងនាយអាវុធហត្ថ បានចូលរួម ពិធី ទទួល អំណោយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនោះបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្ត ទទួលបានទូកម៉ាសុីនចំនួន០២គ្រឿង,ប្រេងម៉ាស៊ូត១០០០ លីត្រ,ប្រេងសាំង៥០០លីត្រ និងថវិកាចំនួន៥,០០០,០០០រៀល ជាមួយនេះដែរ។
លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២១៦គ្រួសារ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាអំណោយសង្គ្រោះបន្ទាន់ ពីកាកបាទក្រហមកម្ពុជា ក្រោមវត្តមាន ឯកឧត្ដម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិការនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ។
ស្បៀង និងគ្រឿងឧបភោគ បរិភោគ ដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, មី០១កេស, ត្រីខ១០កំប៉ុង, ទឹកសុីអុីវ០១យួរ។
No comments