ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលបាលខេត្តកណ្ដាលបាន ទទួលសម្ភារៈសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន ឆាយ វ៉ាង,,,,,,
ខេត្តកណ្តាល៖ដើម្បីចូល រួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកណ្ដាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រុមហ៊ុន ឆាយ វ៉ាង បានជួយឧបត្ថម្ភនៅសម្ភារៈសម្លាប់មេរោគ និងទឹកថ្នាំសម្រាប់សម្លាប់មេរោគ មួយចំនួនដល់រដ្ឋបាលខេត្តកណ្ដាល។
រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានទទួលនូវសម្ភារៈសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន ឆាយ វ៉ាង ក្រោមអធិបតីភាពឯកឧត្តម គង់ ភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកឧកញ៉ា តាំង គួង នាយកក្រុមហ៊ុន ឆាយ វ៉ាង។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជារបស់យើង មិនមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ឡើយ។ ប៉ុន្តែបើទោះជាទូទាំងប្រទេសកម្ពុជា ក៏ដូចជាខេត្តកណ្ដាល មានភាពល្អប្រសើរក្ដី តែរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែបន្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះថានៅទូទាំងពិភពលោក មិនទាន់មានថ្នាំព្យាបាលឡើយ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ឆាយ វ៉ាង ព្រមទាំងសហការី ដែលបានជួយឧបត្ថម្ភនូវសម្ភារៈសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ ក្នុងការចូលរួមក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ជំងឺកូវីត-១៩ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ និងការចេះជួយគ្នាក្នុងគ្រាលំបាក។
លោកឧកញ៉ា តាំង គួង នាយកក្រុមហ៊ុន ឆាយ វ៉ាង បានឱ្យដឹងថា សម្ភារៈដែលបានប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពារទប់ស្កាត់ប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅពេលនេះរួមមាន៖ ទូសម្លាប់មេរោគចំនួន1
,ម៉ាស៊ីនបាញ់ចំហាយទឹកសម្លាប់មេរោគចំនួន10 គ្រឿង
,ទឹកសម្លាប់មេរោគចំណុះ100ml ចំនួន240ដប
,ទឹកសម្លាប់មេរោគចំណុះ500ml ចំនួន50ដប ,
,ទឹកសម្លាប់មេរោគសម្រាប់Refill 10L ចំនួន80 ប្រអប់ ,ទឹកសម្លាប់មេរោគសម្រាប់Refill 10L ចំនួន20 ប្រអប់។
No comments