យុវជនម្នាក់ពូកែស៊ីដាច់ម៉ូតូគេពេកត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការក្រុងសេរីសោភ័ណ្ឌដាក់ខ្នោះហើយ,,,,,
ខេត្តបន្ទាយមានជ័យ ៖យុវជនម្នាក់ស៊ីដាច់ម៉ូតូពូ១គ្រឿង និងម៉ូតូមិត្តភក្តិ១គ្រឿង បន្ថែមទៀតទៅបញ្ចាំ យកលុយស៊ីចាយ អស់ត្រូវនគរបាលក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួន។
លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា .ជនសង្ស័យមានឈ្មោះ ហ៊ួ ស៊ុយទ្រី ភេទប្រុសអាយុ២២ឆ្នាំ ហេតុការណ៍ត្រូវនឹងថ្ងៃទី ៩ខែកញ្ញាឆ្នាំ២០២០ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ។
ត្រូវបានជនរងគ្រោះ ដាក់ពាក្យប្តឹងក្នុងករណីបោកម៉ូតូរបស់ខ្លួនយកទៅបញ្ចាំយកលុយចាយអស់។
ក្រោយពីទទួលបានពាក្យបណ្តឹងហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងសិរីសោ ភ័ណចុះ ស្រាវជ្រាវ ចាប់ឃាត់ខ្លួន បានហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យដើម្បីចាត់ការបន្ត។
តាមការបញ្ជាក់របស់មន្ត្រីជំនាញបានឲ្យដឹងថា តាមបណ្តឹងរបស់ឈ្មោះមេឃ សោភា បានឲ្យដឹងថា នៅថ្ងៃទី៥ខែតុលាឆ្នាំ ២០២០ ឈ្មោះហ៊ួ ស៊ុយទ្រី បានខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដាទ្រី សេរី២០១៤ បិតតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1J.3783 ក្រោយពីខ្ចីបានជនសង្ស័យបានជិៈ ទៅបាត់ មិនឃើញយកមកឲ្យចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ហួរ ហុង បានប្តឹងថាកាលពីថ្ងៃទី ៩ខែកញ្ញាឆ្នាំ២០២០ ឈ្មោះហ៊ួ ស៊ុយទ្រី ត្រូវជាក្មួយ បានខ្ចីម៉ូតូខ្លួនម៉ាកយ៉ាម៉ាហាមីអូរ សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ.1A.7866 ដែលទុកឲ្យជិៈទៅធ្វើការជាមួយគាត់យកទៅបញ្ចាំគេបាត់មិនយកត្រឡប់មកវិញ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ឈ្មោះហ៊ួ ស៊ុយទ្រី បាននិយាយថា រូបគេពិតជាបានយកម៉ូតូរបស់ជន រងគ្រោះទាំង២នាក់មែន ក្រោយពីយកបាន គេជិៈទៅម្តុំអក្សរអ៊ុយជួបមិត្តភក្រ្តគេឈ្មោះប៊ុន បូពិដា ភេទប្រុសអាយុ៣២ឆ្នាំ នៅកន្លែង អក្សរអ៊ុយខ្ចីបន្តរហូតមិនឃើញយកមកវិញ ។
ចំណែកម៉ូតូរបស់ឈ្មោះហួរ ហុង គេបានយកទៅបញ្ចាំ យកលុយចាសអស់ ។
ដោយផ្អែកលើបណ្តឹងរបស់ជនរងគ្រោះទាំង២នាក់ និងចម្លើយសារភាពរបស់ជន សង្ស័យជនសង្ស័យឈ្មោះ ហ៊ួ ស៊ុយទ្រី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
No comments