សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះល្បាតជាច្រើនគោលដៅ ក្រោមភ្លៀងរលឹម ដើម្បីធានាបាន ភូមិ/ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ជូនប្រជាពលរដ្ឋ និងឃាត់ខ្លួនមុខសញ្ញាកាច់សោរម៉ូតូបានម្នាក់,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 


ខេត្តបន្ទាយមានជ័យ៖ នៅយប់រំលងអាធ្រាត្រ វេលាម៉ោង០៣ ជាងឈានចូលថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ មានភ្លៀងរលឹម លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះល្បាត ក្នុងភូមិសាស្ត្រក្រុង បានជួបមុខសញ្ញា គាត់ទំលាក់សោកាច់កម៉ូតូចោលតែត្រូវបានកម្លាំងលោកធ្វើការឃាត់ខ្លួនបានម្នាក់។

យោងតាមការផ្ដល់អនុសាសន៍ពី លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនៃស្នងការខេត្តបន្ទាយមានជ័យ ដាក់ចេញទិសដៅអនុវត្តចំនួន០៤រួមមាន៖

១.ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។

២.ពង្រឹងអនុវត្តគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព។

៣.ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ ។

៤.សាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចជោគជ័យគ្រប់ភារកិច្ចផងដែរ។






No comments