ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ ដំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ។ ក្នុងឱកាស នោះដែរ លោកឧត្ដមសេនីយ៍ត្រី ស្នងការ នគរបាលខេត្ត បានផ្ដល់អនុសាសន៍ អោយបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកបាន ដាក់ចេញទិសដៅអនុវត្តចំនួន ០៤ មាន៖
១- ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។
២- ពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
៣- ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ ។
៤- សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ដើម្បីសំរេចជោគជ័យគ្រប់ភារកិច្ច ។
0 Comments