សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចុះបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្មដូចភ្លៀងរលឹមបាន០២ករណី,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ករណីទី១ ៖ នៅថ្ងៃទី០១-១០-២០២០ ម៉ោង ១៨និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនជន សង្ស័យ០២នាក់ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
១.ឈ្មោះវែង វ៉ាន់ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះហេង សាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ អ្នកទាំង២នាក់ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

វត្ថុតាងដកហូតរួមមាន៖ម្សៅក្រាមពណ៌សថ្លា.សង្សយ័ គ្រឿងញៀន ១៩កញ្ចប់ថង់តូច។
នឹងករណីទី២ ៖ នៅថ្ងៃទី០១-១០-២០២០ម៉ោង ១៨និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
១.ឈ្មោះអាន ប៊ុនឡាក់ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២.ឈ្មោះអាន ស៊ីហួរ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

អ្នកទាំង២នាក់ ស្នាក់នៅភូមិធំ  ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

វត្ថុដកហូតមានម៉ូតូ០១គ្រឿង ម៉ាក CITY PLUS ពណ៍ក្រហម ស្លាកលេខកណ្តាល1E-9622។
លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ឃាត់ខ្លួននៅអធិការខណ្ឌច្បារអំពៅរងចាំចាត់ការតាមនីតិវិធី។






No comments