លោក កន សុខកាយ អភិបាលស្រុកល្វាឯមក៏ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម បានទទួល អំណោយមនុស្សធម៌ ជាអង្ករចំនួន៣តោន ដែលឧបត្ថម្ភពីសំណាក់លោក ស៉ី សាន់នី និងកញ្ញា ឈួ ម៉ាលី អាជីវកររស់នៅរាជធានីភ្នំពេញ,,,,,
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃសុក្រ ១៥កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម ដែលមានលោក កន សុខកាយ អភិបាលស្រុកជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម បានទទួលអំណោយមនុស្សធម៌ ជាអង្ករចំនួន៣តោន(បីពាន់គឺឡូក្រាម) ដែលស្មេីនិងថវិកាចំនួន៦,១៥០,០០០រៀល សម្រាប់យកទៅជួយដល់ជនក្រីក្រ, ចាស់ជរាគ្មានទីពឹង និងក្មេងកំព្រា ដែលបានការឧបត្ថម្ភពីសំណាក់លោក ស៉ី សាន់នី និងកញ្ញា ឈួ ម៉ាលី អាជីវកររស់នៅរាជធានីភ្នំពេញ។
មានប្រសាសន៍ក្នុងឪកាសទទួលអំណោយមនុស្សធម៌ពីសំណាក់សប្បុរសជននេះផងដែរ លោក កន សុខកាយ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកទាំងពីរ ដែលបានចូលរួមចំណែកការងារមនុស្សធម៌ក្នុងល្វាឯម។
បន្ថែមពីនេះលោក កន សុខកាយប្រធានអនុសាខា បានសន្យាថានិងយកអំណោយដែលបានមកពីសប្បុរស និងយកទៅជួយគ្រួសារក្រីក្រ, ជនពិការ, ចាស់ជរាគ្មានទីពឹង និងកុមារ ចំគោលដៅទូទាំងស្រុក។
No comments