លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញចូលពិធីចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារទីទាល់ក្រ, ចាស់ជរាគ្មានទីពឹង និងក្មេងកំព្រា ស្ថិតក្នុងឃុំបារុង,,,,,,
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដោយមានទឹកព្រះទ័យ និងការចូលរួមចំណែកក្នុងការងារមនុស្សធម៌អំពីសំណាក់ព្រះភិក្ខុកម្មបាណោ ផៃ ភ័ត្រ្តា ព្រះគ្រូចៅអធិការវត្តខ្នោការ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ជូនបងប្អូនគ្រួសារទីទល់ក្រ ចាស់ជរាគ្មានទីពឹង និងក្មេងកំព្រា ចំនួន១០០គ្រួសារ ដែលមានភាពខ្វះខាត់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិតក្នុងភូមិបារុង និងខ្មោការ ក្នុងឃុំបារុង។
ក្រោមការនិមន្ត និងអញ្ជេីញជាអធិបតីភាព ព្រះសុធម្មមុនី ភោគ រស់ ព្រះរាជាគណៈថ្នាក់កិត្តយស់នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុក និងមន្ត្រីគណៈសង្ឈថ្នាក់កិត្តយស់ស្រុក, ព្រមទាំងបានការអញ្ជេីញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ហៀង ស្រ៊ុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម និងជាប្រធានក្រមការងាររាជរដ្ឋាភិបាលចុះជួយឃុំបារុង, លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និងលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម។
ព្រមទាំងបានការចូលរួមពីសំណាក់ក្រុមការងារចុះជួយឃុំ, សមាជិកក្រុមប្រឹក្សាស្រុក, នាយករងរដ្ឋបាលសាលាស្រុក, ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពជំនាញក្នុងរចនាសម្ព័ន្ធថ្មី, មន្ត្រីរាជការសាលាស្រុក, យុវជន ស.ស.យ.ក ស្រុក-ឃុំ, អាជ្ញាធរភូមិ-ឃុំ, គណៈកម្មការ-អាចារ្យវត្ត និងបងប្អូនប្រាពលរដ្ឋទទួលអំណោយ។
ចំពោះអំណោយដែលព្រះគ្រូអធិការវត្តបារុង បានចែកជូនដល់ជនទីទាល់ក្រ, ចាស់ជរា និងក្មេងកំព្រា នាពេលនេះរួមមាន៖ អង្ករ១០kg, មី១កេស, ត្រីខរ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ បន្ថែមពីលេីអំណោយរបស់ព្រះគ្រូចៅអធិការវត្តខ្នោការ ឯកឧត្តមប្រធាន ព្រមទាំងលោកអភិបាល និងលោកប្រធានក្រុមប្រឹក្សាស្រុក បានចូលរួមឧបត្ថម្ភជូនបងប្អូនទាំង១០០គ្រសារនូវក្រម៉ា១, សាប៊ូម្សៅ១កញ្ចប់, សាប៊ូលាងដៃ២ដុំ ព្រមទាំងថវិកា៥០,០០០៛ សរុបជាថវិកាចំនួន៧,០០០,០០០រៀល។ ក្នុងឪកាសចូលរួមនេះផងដែរ លោកអភិបាលស្រុកបានជួយឧបត្ថម្ភជាថវិកាដល់រដ្ឋបាលឃុំចំនួន២០០,០០០៛, កងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ៤នាក់ ក្នុងម្នាក់២០,០០០៛ ស្មេី៨០,០០០៛, យុវជន ស.ស.យ.ក ស្រុក-ឃុំ២០នាក់ ម្នាក់២០,០០០៛ ស្មេី៤០០,០០០៛, ប្រជាការពារភូមិ១០នាក់ ម្នាក់២០,០០០៛ ស្មេី២០០,០០០៛ ព្រមទាំងជូនតាជីយាយជី២០នាក់ ម្នាក់ៗ២០,០០០៛ ស្មេី៤០០,០០០៛ សរុបថវិកាចូលរួមចែកអំណោយមនុស្សធម៌ របស់ឯកឧត្តម និងលោកអភិបាលស្រុកចំនួន៨,២៨០,០០០រៀល។
No comments