សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម​ បានអញ្ជេីញទទួលអំណោយមនុស្សធម៌​ ជាអង្ករចំនួ​ន២តោនពីសំណាក់លោក​ ហុក​ ដុល្លា​ នាយកក្រុមហ៊ុន GC SY-N Cambodia,(សសាយអិនស័កម្ពុជា),,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអង្គារ លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម​ បានអញ្ជេីញទទួលអំណោយមនុស្សធម៌​ ជាអង្ករចំនួ​ន២តោន១២​កេីត​ ខែអស្សុជ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០២០​ លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម​ បានអញ្ជេីញទទួលអំណោយមនុស្សធម៌​ ជាអង្ករចំនួ​ន២តោន​ ដែលស្មេីនិងថវិកាចំនួន១,០០០ដុល្លា​ ពីសំណាក់លោក​ ហុក​ ដុល្លា​ នាយកក្រុមហ៊ុន GC SY-N Cambodia (សាយអិនស័កម្ពុជា)​ ទីតាំងសង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ និងលោក​ ខេង​ វណ្ណា​ អាជីវកម្មលក់ថ្នាំកសិកម្ម​ ភូមិទឹកឃ្លាំង​ ឃុំទឹកឃ្លាំង​ ស្រុកល្វាឯម។
+ក្នុងឪកាសទទួលអំណោយនេះផងដែរ​ លោក​ កន​ សុខកាយ​ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក​ សូ​មថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកទាំងពីរ​ ដែល​បាន​រួមចំណែកការងារមនុស្សធម៌ក្នុងស្រុកល្វាឯម។ ហេីយអំណោយដែលទទួលបាននេះ​ នឹងយកទៅជួយដល់គ្រួសារក្រីក្រ,​ ជនពិការ,​ ចាស់ជរាគ្មានទីពឹង​ និងកុមារ​កំព្រា​ ដែលរងការខ្វះខាត។




No comments