សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក្រើនរលឹកឱ្យកងកម្លាំងនគរបាលទូទាំងស្រុកខ្សាច់កណ្ដាលនិងមុខកំពូលត្រូវរួបរួមសាមគ្គីគ្នា ថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ និងបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្ដាល៖  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានក្រើនរំលឹកនិងផ្ដាំផ្ញើរឱ្យកងកម្លាំងនគរបាលទូទាំងស្រុកខ្សាច់កណ្ដាលនិងមុខកំពូលត្រូវរួបរួមសាមគ្គីគ្នា ថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឱ្យបាននូវរាល់ភាពអសន្តិសុខទាំងឡាយ ស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយដែលពលរដ្ឋស្នើសុំឱ្យជួយ។


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការបានថ្លែង នៅគ្រាដែលលោកបាននាំយកអាវភ្លៀងដែលឧបត្ថម្ភដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិចំនួន៤៨៦អាវភ្លៀង ,ម៉ូតូធំចំនួន១២គ្រឿង ព្រមទាំងថវិការមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលចំនួន១៩១នាក់ និងស្រុកមុខកំពូលចំនួន២៩៥នាក់ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។


ក្នុងនោះអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានឧបត្ថម្ភម៉ូតូធំសំរាប់ល្បាតគ្រប់ប៉ុស្តិ៍ចំនួន២៤គ្រឿងផងដែរ សំរាប់២ស្រុកនេះ ដោយក្នុងមួយប៉ុស្តិ៍ទទួលបានម៉ូតូធំចំនួន០១គ្រឿង។


ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការបាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។


លោកស្នងការក៏បានកោតសរសើរកងម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៏ជម្រុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ រួបរួមគ្នា សាមគ្គីគ្នា យកបេះដូងមកធ្វើការ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ។


លោកស្នងការក៍ជម្រុញឱ្យកងកម្លាំងទាំងអស់សហការគ្នាល្អ ប្ដេជ្ញាសហការគ្នាល្អជាមួយគណៈបញ្ជាការឯកភាពស្រុក ក្នុងទិសដៅរក្សាសន្តិសុខក្នុងមូលដ្ឋានឱ្យបានល្អ ។


លោកឧត្តមសេនីយ៍ទោក៏បានសង្កត់ធ្ងន់ចំណុចសំខាន់គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជ្រាបការយល់និងការប្រុងប្រយ័ត្នបន្ថែមទៀត កុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច។


គួរបញ្ជាក់ថាកម្លាំងនគរបាលដែលមានវត្តមាននិងបានចូលរួមនៅថ្ងៃនេះ ស្រុកខ្សាច់កណ្តាលមានចំនួន១៩១នាក់ និងស្រុកមុខកំពូលទាំង២៩៥នាក់៕













No comments