សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ូ ឈាងជាគណៈបញ្ចាការឯកភាពស្រុកកៀនស្វាយបានចែកវិទ្យុទាក់ទងជូនដល់កងកម្លាំងស្រុកកៀនស្វាយដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖ដើម្បីជាសេចក្តីសុខសុវត្ថិភាពដ៍ល្អក្នុងមូលដ្ឋានស្រុកកៀនស្វាយខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០អាជ្ញាធរស្រុកកៀនស្វាយបានបើកកិច្ចប្រជុំពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងក្រោមអធិបតី លោក អ៊ូ ឈាងជាគណៈបញ្ចាការឯកភាពស្រុកកៀនស្វាយនិងលោកអភិបាល រងស្រុកនិងមន្ត្រីការិយាល័យចំណុះរដ្ឋបាលសាលាស្រុក និងលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយនិងមេបញ្ចាការ រងកងរាជអាវុធហត្ថស្រុកនិងលោកមេបញ្ចាការផ្នែកសឹករង ស្រុកនិងលោកមេឃុំ ទាំង០៨ឃុំនិងលោកនាយប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ក្នុងស្រុកៀនស្វាយ។

នៅក្នុងឱកាសនោះលោក អ៊ូ ឈាង បានថ្លែងថាៈរដ្ឋបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំប្រចាំខែកញ្ញាឆ្នាំ២០២០ និងលើកទិសដៅបន្តទៀត។

លោក អ៊ូ ឈាង បន្តថាៈដោយមានការណែនាំពីឯកឧត្តមគង់ សោភ័ណ្ឌអភិបាលនៃគណៈ អភិបាលខេត្តកណ្តាល។
ក្នុងនាមរូបលោកជាអាជ្ញាធរស្រុកកៀនស្វាយបានយក
វិឡុទាក់ទងដែលបានប្រើប្រព័ន្ធអិនធើណែតចំនួន២០គ្រឿង
មកចែកជូនដល់កងកម្លាំងសម្រាប់ប្រើប្រាស់ប្រព័ន្ធ ជាមួយគណៈបញ្ចាការឯកភាពស្រុកកៀនស្វាយដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋផ្សេងៗ។

លោក អ៊ូ ឈាងបានថ្លែងបន្តថាៈការប្រើប្រាស់វិឡុទាក់ទងខាងលើនេះឲ្យមានតម្លៃកំុចេះតែប្រើប្រាស់អត់ប្រយោជន៍។

លោកអភិបាលស្រុកកៀនស្វាយបន្តទៀតថាៈចំពោះលោកមេឃុំក្នុងឃុំនិមួយៗមានជិកជាង១០នាក់ឡើងទៅត្រូវនាំគ្នាដោះស្រាយសំណុំរឿងនិមួយៗជូនប្រជាពលរដ្ឋនិងកំុឲ្យសំណុំរឿងនោះធ្លាក់មកដល់សាលាស្រុកកៀនស្វាយច្រើនពេក។

លោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយបានថាៈនៅពេលខាងមុខនេះសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជាបានអញ្ចើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងឱកាសពិធីសម្ពោធមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ៍ដែលស្ថិតនៅភូមិដីឥដ្ឋកោះផុសក្នុងឃុំដីឥដ្ឋស្រុកកៀនស្វយនិងចាប់ពីថ្ងៃនេះសមត្ថកិច្ចត្រូវមានវិធានការទប់ស្គាត់ចំពោះរថយន្តដឹកដីនិងដឹកខ្សាច់មិនឲ្យមានធ្វើចរាចរណ៍នៅដងផ្លូវជាតិលេខ០១ចាប់ពីព្រំប្រទល់ក្នុងសង្គាត់ក្បាលកោះខណ្ឌច្បារអំពៅរហូតដល់ ក្នុងឃុំដីឥដ្ឋ។

លោកអភិបាលស្រុកកៀនស្វាយក៍បានជម្រុញដល់លោកអាជ្ញាធរឃុំនិងជំនាញដែលមានការពាក់ព័ន្ធត្រូវមានវិធានការនិងរក្សាទឹកស្តុបទុកក្នុងអាង កំុឲ្យមានការខ្វះខាតសម្រាប់ប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅពេលខាងមុខនេះ។

អភិបាលស្រុកកៀនស្វាយ លោក អ៊ូឈាង បានលើកឡើងថាៈកំុភ្លេចជម្ងឺកូវីដ-១៩ វាមិនភ្លេចយើងទេហើយយើងត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់ថែទាំសុខភាពបានល្អនិងស្តាប់ការណែនាំរបស់ក្រសួងសខាភិបាល។






















No comments