សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្រ្តីវយ័ក្មេងជាអាជីវករលក់ដូរក្នុងផ្សាររុងក្លឿក្នុងដីទឹកថៃម្នាក់បានស្លាប់យ៉ាងអាណោចអាធម ដោយសារគំនរភួយបាក់សង្កត់ពីលើ ខណះពេលនាងនៅក្នុងតូបម្នាក់ឯង,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ប្រទសថៃ៖ស្ត្រីអាជីវករខ្មែរម្នាក់បានស្លាប់ភ្លាមៗខណៈពេលបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកអារ័ញបន្ទាប់ពីគំនរភួយបានបាក់សង្កត់លើ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលទាំងព្រឹកកាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២០វេលាម៉ោង០៩និង០០នាទីស្ថិតក្នុងផ្សារ(អ.ប៉.ច)លុងក្លឿស្រុកអារ័ញខេត្តស្រះកែវប្រទេសថៃ។

យោងតាមប្រភពពីអាជីករខ្មែរដែលលក់ដូរនៅក្នុងផ្សារលុងក្លឿរបានប្រាប់អ្នកយកព័ត៌មានអោយដឹងថា មុនពេលកើតហេតុគេឃើញគ្រួសារជនរងគ្រោះបើករថយន្តពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចូលក្នុងផ្សារថៃ ដើម្បីមកមើលទំនិញនិងមកលេងប្រពន្ធដែលលក់ដូរនៅក្នុងផ្សារលុងក្លឿរ។

ប្រភពខាងលើបានបន្តរទៀតថាក្រោយពីគ្រួសារជនរងគ្រោះបានមកដល់តូបលក់ដូរ ហើយបានស្រែកហៅប្រពន្ធពីខាងក្រៅតូបមិនតបនិងទូរស័ព្ទមិនទទួល ធ្វើអោយមានការភ្ញាក់ផ្អើលឆោរឡោ បានស្រែកអោយអ្នកជិតខាងជួយគាស់ទ្វារស្រាប់តែឃើញប្រពន្ធរបស់ខ្លួនត្រូវគំនរភួយបានសង្កត់ពីលើបណ្តាលអោយសន្លប់មិនដឹងខ្លួន។

ក្រោយពីមានករណីស្ត្រីអាជីវករខ្មែរត្រូវគំនរភួយបាក់សង្កត់បណ្តាលអោយសន្លប់មិនដឹងខ្លួននោះ ត្រូវបានកម្លាំងសន្តិសុខផ្សារនិងបានរាយការណ៍ទៅសមត្ថកិច្ចថៃ និងបន្តរហៅឡានសង្គ្រោះសុខាភិបាលថៃដើម្បីជួយនិងដឹកយកជនរងគ្រោះ ទៅសង្គ្រោះបន្តរនៅឯមន្ទីរពេទ្យថៃតែជាអកុសលស្ត្រីជនរងគ្រោះខាងលើបានស្លាប់ខណៈពេលដឹកទៅដល់មន្ទីរពេទ្យស្រុកអារ័ញ។

ចំពោះសពជនរងគ្រោះខាងលើនេះសមត្ថកិច្ចថៃមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណអោយបានដឹងច្បាស់លាស់នោះទេគ្រាន់តែបញ្ជាក់ថាជនជាតិខ្មែរអាយុ៣០ឆ្នាំប៉ុណ្ណោះ។









No comments