សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យបានអញ្ជើញក្នុងពិធីសំណេះសំណាល ព្រមទាំងប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ព្រមទាំង តម្លើងឋានន្តរស័ក្តិ មន្រ្តីនគរបាលបាលជាតិ វរការពារព្រំដែនគោក នៃស្នងការនគរបាលខេត្ត បន្ទាយមានជ័យ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ រួមដំណើរជាមួយលោកឧត្តមសេនីយ៍ ត្រី នូ ជីវ័ន្ដ ស្នងការរងផែនព្រហ្មទណ្ឌ  អធិការក្រុង ប៉ោយប៉ែត មេបញ្ជាការវរការពារព្រំដែន និង មន្រ្តីក្រោមឱវាទមួយចំនួនទៀត បានអញ្ជើញក្នុងពិធីសំណេះសំណាល ព្រមទាំងប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ព្រមទាំង តម្លើងឋានន្តរស័ក្តិ មន្រ្តីនគរបាលបាលជាតិ វរការពារព្រំដែនគោក នៃស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ។

កម្មពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១  ។ ក្នុងកម្មពីធីនេះមានកងកម្លាំងសរុបទាំងអស់ ជិត៤០០នាក់ បានចូលរួមដែលមកពីទីបញ្ជារការដ្ឋានវរការពារព្រំដែនគោកទាំង ៤ នៃស្នងការនគរបាលខេត្ត បន្ទាយមានជ័យ  ។

ក្នុងនោះ លោកឧត្តមសេនីយ៍ស្នងការ បានពាំនាំពាក្យផ្តាំផ្ញើ របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ សួរសុខទុក្ខ និង  នាំយកអំណោយ មួយចំនួនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនដល់កងកម្លាំង នគរបាលការពារព្រំដែនគោក៩១១  កងកម្លាំង នគរបាលការពារព្រំដែនគោក៨៩១ កងកម្លាំង នគរបាលការពារព្រំដែនគោក៨១៥។

ក្នុងនោះទៀតសោត លោកឧត្តមសេនីយ៍ស្នងការ បានកោតសរសើរ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែន នៃស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ដែលបានយកចិត្ត ខិតខំការពារបូរណទឹកដីកម្ពុជាយើង បានយ៉ាងល្អ កន្លងមក និង ស្នើឲ្យកងកម្លាំងទាំងអស់បន្តខិតខំការពារ និងបំពេញភារកិច្ចរបស់ខ្លួនឲ្យល្អបន្តទៀតផងដែរ ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជារឲ្យកងកម្លាំងទាំងអស់តាមបន្ទាត់ព្រំដែន ត្រូវរិតបន្តឹងបន្ថែមទៀត ក្នុងការទប់ស្កាត់ទំនិញ និង ពលករឆ្លងដែនខុសច្បាប់ ឲ្យបានល្អប្រសើរថែមទៀត តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ៕














No comments