សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងនៃអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនខណៈពេលចុះល្បាតមូលដ្ឋាន,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ភ្នំពេញ៖កម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌច្បារអំពៅចុះល្បាតមូលដ្ឋាននិងឃាត់ខ្លួនបានបុរសម្នាក់ប៉ុនប៉ងលួចម៉ូតូនិងប្រើប្រាស់សារធាតុញៀនហេតុការណ៍នេះ នៅមុខ ដីឡូត៍គ្មានលេខ ផ្លូវ១១២ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០ ម៉ោង១០ និង ៣០ នាទី។

បើតាមការអោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសុខ រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។

ហេតុការណ៍មុនដំបូង សមត្ថកិច្ចចុះល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យកំពុងឈរ នៅទីនោះក៏ឃាត់ត្រួតពិនិត្យរកឃើញវត្ថុតាង រួមមាន ៖ ដែកកែច្នៃចុងស្រួចសម្រាប់កាច់សោម៉ូតូចំនួន០១-កូនសោខ្សៀលេខ១០ ចំនួន០១ និងម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ០១កញ្ចប់ថង់តូច នៅក្នុងហោប៉ៅខោជនសង្ស័យក៏ធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។



No comments