លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ចូលរួមរំលែកមរណៈទុក្ខគ្រួសារសពប្រជាពលរដ្ឋ និង សួរសុខទុក្ខកុមារងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍របួសជើង នៅមន្ទីរពេទ្យបង្អែក,,,,,,,,
ខេត្តបន្ទាយមានជ័យ៖នៅល្ងាច ថ្ងៃអង្គារ ១២ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក្រោយពីបញ្ចប់ការងារ រដ្ឋបាល លោកអភិបាលក្រុង និងលោកចៅសង្កាត់ផ្សារកណ្តាល បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ចូលរួមរំលែកមរណៈទុក្ខគ្រួសារសពប្រជាពលរដ្ឋ ដែលមាន ឈ្មោះ នុ រស្មី ភេទស្រី អាយុ៣០ឆ្នាំ នៅមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានស្លាប់ដោយរោគគាំងបេះដូង នៅក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡដ៏ ។
ថវិកា និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន
១ . ថវិកាចំនួន ១២០$ ប្រាក់ខ្មែរចំនួន១០០.០០០៛
២ . អង្ករចំនួន៥០គីឡូក្រាម
៣ . ទឹកត្រី២យួរ
នៅល្ងាចថ្ងៃ ដដែលក្រោយពី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ចូលរួមរំលែកមរណៈទុក្ខគ្រួសារសពប្រជាពលរដ្ឋនៅភូមិប្រជាធម្មលិច រួចរាល់ លោក អភិបាលក្រុង បានបន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកុមារដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍របួសជើង នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងបានឧត្ថម្ភថវិកាចំនួន៤៥$ ។
No comments