កម្លាំងសមត្ថកិច្ចនៃអធិការស្រុកល្វាឯមបានចូលគោលដៅចំណុចខ្ពស់ កំពង់ចម្លងអរិយក្សត្រ ការពារពីចម្ងាយ ថ្វាយព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា យាងប្រគល់សញ្ញាបត្រជូនសមណនិស្សិត នៅមជ្ឈមណ្ឌលកោះពេជ្រ,,,,
ខេត្តកណ្តាល៖នៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង០៥នឹង០០ នាទីព្រឹកដោយមានការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ហេង សុផលអធិការនៃការស្រុកល្វាឯមលោកអនុសេនីយ៍ឯក ជៀម ភ័ស្ស អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍បានដឹកនាំកម្លាំងអន្តរាគមន៍,កម្លាំងផ្នែកចរាចរណ៍និងកម្លាំងប៉ុស្តិអរិយក្សត្រ នៃអធិការនគរបាលស្រុកល្វាឯម ចំនួន ២០នាក់ បានចូលគោលដៅចំណុចខ្ពស់ កំពង់ចម្លងអរិយក្សត្រ ការពារពីចម្ងាយ ថ្វាយព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងប្រគល់សញ្ញាបត្រជូនសមណនិស្សិត នៅមជ្ឈមណ្ឌលកោះពេជ្រ។
No comments