សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិតជាគួរអោយសង្វេគខ្លាំងណាស់ពីរនាក់ប្ដីប្រពន្ធបើកម៉ូតូសុខៗត្រូវរថយន្តកាមរីបុកពីក្រោយបង្កឲ្យស្លាប់ទាំងពីរយ៉ាងអាណោចអាធ័ម,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ខេត្តបន្ទាយមានជ័យ៖អីក៏អកុសលម្លេះប្តីប្រពន្ធកំពុងជិៈម៉ូតូសុខៗស្រាប់តែ ត្រូវរថយន្តកាម៉ារីបុកពីក្រោយបណ្តាលអោយស្លាប់ទាំង២នាក់នៅនឹងកន្លែងយ៉ាងអាណោចអាធម្មហេតុការណ៍នេះនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៦-៣៧៧ ស្ថិតនៅ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យ បានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះ តុប យ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំជាប្តី អ្នករួមដំណើរជាប្រពន្ធ ឈ្មោះម៉ៅ យុង  អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ។

លោកនាយរងការិយាល័យ បានបញ្ជាក់បន្តថានៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1V. 4443 លុះបើកដល់ចំណុចកើតហេតុស្រាប់តែរថយន្តមកបុកពីក្រោយពេញទំហឹង ម៉ាកតូយូតាកាម៉ារី ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ1995ពាក់ស្លាកលេខ   ភ្នំពេញ.2E 2717 បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធនៅនឹងកន្លែង ។

ចំណែកអ្នកបើករថយន្តក្រោយពីកើតហេតុហើយរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ទោសួន នីប៉ូបានបញ្ជាក់ឲ្យដឹងបន្តទៀតថាមូលហេតុមកពីអ្នកបើករថយន្តក្នុងល្បឿនលឿនពេកបង្កឲ្យមានហេតុការណ៍នេះកើតឡើង។

វត្ថុតាងម៉ូតូនិងរថយន្តត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយចំពោះមុខច្បាប់ ។

ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕






No comments