ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សខេត្តបន្ទាយមានជ័យត្រូវបានប្រកាសប្រគល់ភារកិច្ចបន្ថែមជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយក្រុងប៉ោយប៉ែតជំនួសឯកឧត្តម គឹង វណ្ណៈ ដែលត្រូវផ្ទេរភារកិច្ចទៅកាន់ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកថ្មពួក,,,,,,
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃសៅរ៍ ៩ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានរៀបចំពិធីប្រកាសផ្ទេរ តែងតាំងប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណបក្សខេត្តបន្ទាយមានជ័យ • ឯកឧត្ដម ខេង ស៊ុម អនុប្រធានគណបក្សខេត្ត ប្លែក វ៉ារី អនុប្រធានគណបក្សខេត្ត និងមានការអញ្ជើញចូលរួម ពី លោក គាត ហ៊ុល ប្រធានគណបក្សក្រុងប៉ោយប៉ែត សមាជិក សមាជិកា លោក លោកស្រីអនុប្រធាន ក្រុមការងារ យុវជនគណបក្សក្រុង លោក លោកស្រីប្រធានសកម្មជនយុវជនគណបក្សសង្កាត់ទាំងបី ជាច្រើននាក់ផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សខេត្តបន្ទាយមានជ័យត្រូវបានប្រកាសប្រគល់ភារកិច្ចបន្ថែមជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងប៉ោយប៉ែតជំនួសឯកឧត្តម គឹង វណ្ណៈ ដែលត្រូវផ្ទេរភារកិច្ចទៅកាន់ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកថ្មពួក ។
នៅក្នុងឱកាសនោះ លោក គាត ហ៊ុល ប្រធានគណបក្សក្រុងប៉ោយប៉ែត បានឡើងមានមតិស្វាគមន៍ អានរបាយការណ៍ ការងារ កសាង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផល នានា ទាំង ការងារ មនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាព ផលប៉ះពាល់ នៃជំងឺឆ្លងកូវីដ១៩ ។
ជាមួយគ្នានេះ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណបក្សខេត្តបន្ទាយមានជ័យ ក៏បានមានមតិជួបសំណេះសំណាល ជាមួយ សមាជិក សមាជិកា លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ យុវជនគណបក្សក្រុង • លោក លោកស្រីប្រធានសកម្មជនយុវជនគណបក្សសង្កាត់ទាំងបី ដែលបានអញ្ជើញចូលរួមក្នុង ពិធីប្រកាសផ្ទេរ តែងតាំងប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងប៉ោយប៉ែត នាព្រឹកនេះ ៕
No comments