លោកឯកឧត្តមសេនីយត្រី សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ យកអំណោយនឹងថវិកា ជូនឱ្យលោក អតីតស្នងការខេត្តបន្ទាយមានជ័យ ចូលនិវត្តន៍,,,,,
បន្ទាយមានជ័យ,នាព្រឹកថ្ងៃសៅរ៍ ៩ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយថ្នាក់ដឹកនាំស្នងការរង និងសហការីបានអញ្ជើញចុះសួរសុខទុក្ខរៀមច្បង លោក ជា សាន អតីតជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែល បានចូលនិវត្តន៍ និងបានយកអំណោយរបស់ ឯកឧត្តម ឧប កែ គឹមយ៉ាន និងលោកជំទាវ រួមមានថវិកា ចំនួន៥០ម៉ឺនរៀលនិងទឹកត្រចៀកកាំ០១កន្ត្រក ព្រមទាំងគោរពជូនពរឲ្យរៀមច្បង មានសុខភាពល្អ បរិបូរណ៍ មានកម្លាំងពលំមាំមួន អាយុយឺនយូរ។
No comments