ជនល្មើស២នាក់បើករថយន្តស្លាកលេខ ខ.ម ដឹកដឹកសត្វប្រវឹកបម្រុងលោតឆ័ត្រត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន,,,,,
ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបបានចាប់ខ្លួនជនល្មើសចំនួន២នាក់ ជាមួយនិងវត្ថុតាង សត្វប្រវឹកជាច្រើនក្បាលរួម និងមធ្យោបាយមានរថយន្ត ត្រេអ៊ី១គ្រឿង ពាក់ស្លាក ខ.ម ផងដែរ ។
ហេតុការណ៍បង្ក្រាបនេះបានបង្ក្រាបឡើង នៅវេលាម៉ោង១២និង៣០ នាទីយប់ ឈានចូលព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ប្រភពបានបញ្ជាក់ថាថា ជនសង្ស័យទាំង០២នាក់ ជាអ្នកបើកបរ និងអ្នករួមដំណើរ ទី១- ឈ្មោះ យ៉េង ឈុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ពន្លក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
និងទី២- ឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានបន្ថែមថា បន្ទាប់ពីបានសាកសួរ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេលួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បំរ៉ុងយកទៅលក់នៅរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទ បាគងសហការ ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាត់ការបន្ត ។
បើតាមប្រសាសន៍របស់ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា សត្វប្រវឹងទាំងនេះត្រូវបានខាងនគរបាលស្រុកបង្ក្រាបបាននឹងបានយកមកប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាត់ការបន្ត ។
លោកបន្តថា សត្វប្រវឹងទាំងនេះ លោកនឹងក្រុមការងារសម្រេចថា នឹងយកទៅប្រលែងនៅសហគមន៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី ព្រោះទីនោះមានអ្នកការពារសត្វព្រៃបានតឹងតែងដោយសារអាជ្ញាធរស្រុកបន្ទាយធ្វើការយាមកាមបានម៉ត់ចត់ខ្លាំងណាស់ ។
គួរបញ្ជាក់ផងដែរថា សត្វព្រៃត្រូវបានសមត្ថកិច្ចហាមប្រាម តែគេសង្គេតឃើញថា ហាងផឹកស៊ីមួយចំនួននៅផ្លូវ៦០ម៉ែត្រ និងម្តុំស្តាតចាស់ ក្រុងសៀមរាប នៅតែមានវត្តមានសាច់សត្វលក់ធ្វើជាអាហារសម្រាប់ភ្ញៀវហូបលេងតាមតម្រូវការផងដែរ៕
បើតាមប្រភពពីសមត្ថកិច្ចស្រុកប្រាសាទបាគង បានប្រាប់ឱ្យដឹងនៅរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះថា មានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម.2-6158 ដឹកសត្វប្រវឹកព្រៃចំនួន ៥៥៣ក្បាល បំរ៉ុងលោតឆ័ត្រ ត្រូវបានកម្លាំងនគរបាលស្រុកកំពុងល្បាត ខណៈពេលនោះឃើញរថយន្ត ខ.ម មួយគ្រឿងឆ្លងកាត់ ក៏កាក់សួរ ព្រមទាំងធ្វើការត្រួតពិនិត្យ ក៏ឃើញសត្វព្រៃ ហើយឃាត់យកមកទុកនៅអធិការនគរបាលស្រុកប្រាសាទបាគង ដើម្បីទុក ប្រគល់ឱ្យមន្ត្រីជំនាញ យកទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ។
No comments