សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចបង្ហាញមុខចោរ១ក្រុមបង្ក្រាបបានដែលធ្វើសកម្មភាពប្លន់យ៉ាងសកម្មតាមផ្លូវជាតិលេខ៣ លេខ៤ ផ្លូវលេខ៤១,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលតាមបណ្តាខណ្ឌ នានា នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និង ខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវបង្ក្រាបក្រុម ចោរប្លន់យ៉ាងសកម្មនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ផ្លូវជាតិ លេខ ៤ និង ផ្លូវ លេខ ៤១ ខេត្តកំពង់ស្ពឺ រួមទាំង អ្នក ទទួលផល ចោរកម្ម ផង នោះ ប្រមាណ ១៣ នាក់ បញ្ជូន ទៅកាន់ តុលាការ ដើម្បី ផ្ដន្ទាទោសតាមច្បាប់។

នគរបាលខណ្ឌកំបូលបានអះអាងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះថា កាលពីអំឡុងខែឧសភា និងខែកញ្ញា ឆ្នាំ២០២០ មានករណីអំពើប្លន់ម៉ូតូពី ប្រជាពលរដ្ឋ នៅ តាម ដងផ្លូវ កើតឡើង នៅក្នុង សង្កាត់ ភ្លើង ឆេះ រទេះ និង សង្កាត់ ប្រទះ ឡាង ខណ្ឌ កំបូល រាជធានី ភ្នំពេញ បង្កឡើង ដោយ ក្រុម ជនសង្ស័យ ជាច្រើន នាក់ ។
បន្ទាប់ពី កើតហេតុ ជនរងគ្រោះ បាន ដាក់ ពាក្យបណ្តឹង ដើម្បី ឲ្យ សមត្ថកិច្ច បើក ការស្រាវជ្រាវ ។

លោក វរសេនីយ៍ទោ ឈឹម សា វុ ទ្ធ ប្រាប់ ឲ្យ ដឹងថា ក្រោយពី ទទួលបាន ពាក្យបណ្តឹង ភ្លាមៗ កម្លាំង ជំនាញ ព្រហ្មទណ្ឌ ខណ្ឌ កំបូល ដឹកនាំ ដោយ លោក ផ្ទាល់ ក្រោម ការណែនាំ ពី លោក វរសេនីយ៍ឯក ហង្ស មុនី អធិការ នៃ អធិការដ្ឋាន នគរបាល ខណ្ឌ កំបូល ស្រាវជ្រាវ ស៊ើបអង្កេត សហការ ជាមួយ កម្លាំង នគរបាល តាម បណ្តា ខណ្ឌ នានា ដែល ពាក់ព័ន្ធ កម្លាំង នគរបាល ព្រហ្មទណ្ឌ កំរិតធ្ងន់ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នគរបាល ខេត្តកំពង់ស្ពឺ និង កម្លាំង នគរបាល ព្រហ្មទណ្ឌ កំរិតធ្ងន់ ខេត្តបាត់ដំបង ដោយមាន ការ សម្របសម្រួល ពី ស្ថាប័ន តុលាការ ផងដែរ រហូត បង្ក្រាប ក្រុម ជនសង្ស័យ បានជា បន្តបន្ទាប់ រួមទាំង អ្នក ទទួលផល ចោរកម្ម សរុប ទាំងអស់ ១៣ នាក់ ដកហូត វត្ថុតាង ពាក់ព័ន្ធ មួយចំនួន ។

លោក អធិការរង ទទួល ផ្នែក ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ខណ្ឌ កំបូល ប្រាប់ បន្ត ឲ្យ ដឹងថា ក្រុម ជនសង្ស័យ ទាំងអស់នោះ តែងតែ ធ្វើ សកម្មភាព ប្លន់ ប្រជាពលរដ្ឋ យ៉ាង កក្រើក នៅតាម បណ្តោយ ផ្លូវជាតិ លេខ ៣ ផ្លូវជាតិ លេខ ៤ និង ផ្លូវ លេខ ៤១ ខេត្តកំពង់ស្ពឺ។

ក្រុម ជនសង្ស័យ ទាំងនេះ ក៏មាន នៅ សេសសល់ បក្ខពួក មួយចំនួន ដូច្នេះ កម្លាំង សមត្ថកិច្ច ជំនាញ របស់លោក ក៏ កំពុង តាម ស្រាវជ្រាវ ផងដែរ ដើម្បី យកម ក ផ្តន្ទាទោសតាមច្បាប់។






No comments