សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កំលាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ជួញដូរថ្នាំញៀនជាច្រើនមុខត្រូវកំលាំងនគរបាលជំជំ នាញគ្រឿងញៀន ខេត្តនិងកំលាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា : ជនសង្ស័យមានឈ្មោះ នេត កុសល់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជ្រែអីវ៉ាន់ ស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ជាមុខសញ្ញាចាស់ ដែលកម្លាំងនគរបាលក្រុងបានធ្វើការកំណត់និងតាមដានស្រាវជ្រាវយូរមកហើយទើបឈានដល់ការបង្រ្កាបបាននិងដក​ហូតវត្ថុតាងជាក់ស្តែងមានថ្នាំគ្រាប់ពណ៌ ស្វាយមានរូបសត្វពីលើចំនួន១១ដប់ ១គ្រាប់និង៥កំណាត់ ម្សៅក្រាមសថ្លាចំនួន១កូនថង់តូច ម្សៅម៉ត់ស សង្ស័យ ខេហិតចំនួន៤កូនថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរាងបេះដូងចំនួន៥គ្រាប់ កូន ជញ្ជីងថ្លឹង ថ្នាំញៀន១ ស្លាបព្រាជ័រសម្រាប់ចូកថ្នាំញៀន ៣ ថ្នាំទឹកប្រភេទដប សំរាប់សំងួតខេហិតចំនួន១១ដបដែកកេះសម្រាប់ដុត១ និងសំបកថង់​មួយចំនួន ដែលជនសង្ស័យបានលាក់ទុកនៅក្នុងបន្ទប់ស្នាក់នៅ។

លោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា : ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕






No comments