ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវេសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ត៍រដ្ឋបាលក្បាលកោះ ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋនៅផ្ទះលោកមេភូមិជ្រោយអំពិល,,,,,
ភ្នំពេញ៖ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨-០៩-២០២០ ម៉ោង០៨និង៣០នាទី លោកវេសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ត៍រដ្ឋបាលក្បាលកោះ ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋនៅផ្ទះលោកមេភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងដល់ខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន២១សហព័ទ្ធ និងបានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងធ្វើវាទិកាផ្សព្វផ្សាយខ្លឹមសាររួមមាន៖
.ការអនុវត្តគោលនយោបាយ ភូមិ.សង្កាត់ មានសុវត្ថិភាព លក្ខណៈសម្បត្តិ៩យ៉ាង។
.វិធានការ បង្ការ ការពារ ការឆ្លងមេរោគកូវីដ១៩។
.ចូលរួមបង្ការ ទប់ស្កាត់ គ្រោះអគ្គីភយ័។
ប្រជាពលរដ្ឋចូលរួម១៨ នាក់-ស្រី១៤នាក់ និងបានផ្តល់ថវិកាជូនលោកមេភូមិ និងក្រុមការងារ ចំនួន២០មុឺនរៀលផងដែរ។
No comments