កម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌច្បារអំពៅសហការជាមួយកម្លាំងសង្កាត់ព្រែកថ្មីបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនឹងឃាត់ខ្លួនបានអ្នកលេងពីរនាក់,,,,,
ភ្នំពេញ៖ដោយមានការចង្អុលបង្ហាញយកចិត្តពីលោកវរសេនីយ៍ឯក ម៉ៅ សឿតអធិការខណ្ឌច្បារអំពៅវរសេនីយ៍ត្រី គាន់ឌីណា អធិការរងទទួលផែនយុត្តិធម៌បានដឹកនាំកម្លាំងអធិការនឹងហសការជាមួយកម្លាំងសង្កាត់ព្រែកចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែងខុសច្បាប់នៅដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ថ្ងៃទី ២៦-០៩-២០២០ ម៉ោង១៤និង១៥នាទី។
សមត្ថកិច្ចឃាត់ខ្លួនបានអ្នកលេងជល់មាន់បាន០២នាក់ ៖
១.ឈ្មោះសួន សុវណ្ណឌី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ។
២.ឈ្មោះភឿង សុភិន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ។
អ្នកលេងល្បែងទាំង០២នាក់ ស្នាក់នៅភូមិ៧ សង្កាត់ បឹងត្របែក ខណ្ឌចំការមន។ហេតុការណ៍ថ្ងៃទី ២៦.០៩.២០២០ ម៉ោង១៤និង១៥នាទី ។
កម្លាំងសមត្ថកិច្ចនគរបាលនៃខណ្ឌ ច្បារអំពៅ សហការណ៍ ជាមួយកម្លាំង សាលាសង្កាត់ព្រែកថ្មី ចុះបង្ក្រាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុច កើតហេតុខាងលើ ឃាត់ខ្លួនអ្នកលេងបបាន០២នាក់ខាងលើ ។
ដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូចំនួន ០៦គ្រឿង, មាន់ ជល់ ០៣ក្បាល (ងាប់០២ក្បាល) និងកន្ត្រក់ដាក់ មាន់ជល់០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ចាត់ការ តាមច្បាប់។ ចំណែក ម្ចាស់សង្វៀន និងអ្នកលេងផ្សេងទៀត រត់គេចខ្លួន បាត់អស់ នៅពេលសមត្ថកិច្ចចុះទៅដល់។
No comments