សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យម្នាក់លួចរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖បុរសម្នាក់ធ្វើសកម្មភាពលួចរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលធ្វើការឃាត់ខ្លួនហេតុកា រណ៍ នេះថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង៨នឹង១៥ នាទី។ ចំណុច ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់ កណ្ដាលខេត្តកណ្ដាល។

បើតាមការឲ្យដឹងពីជនរងគ្រោះឈ្មោះព្រំ សុខយឿន ភេទប្រុសអាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តមានទីលំនៅផ្ទះលេខ1E0 E1ផ្លូវលំភូមិអូរអណ្តូងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះបុិ ពេញ ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រកដ មានទីលំនៅភូមិអណ្តូងត្រំឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំ ។

បើតាមការបញ្ជាក់ពីជនរងគ្រោះថាបាត់បង់រថយន្តចំនួន០១ គ្រឿងម៉ាកTOYOTA COASTER ពណ៌សប្រភេទទេសចរណ៍២៥កៅអីពាក់ផ្លាកលេខភ្នំពេញ3F-2898(រកឃើញវិញ)។

វត្ថុតាងចាប់យករថយន្តចំនួន ០១គ្រឿងម៉ាកTOYOTA COASTER ពណ៌សប្រភេទទេសចរណ៍២៥កៅអីពាក់ផ្លាកលេខភ្នំពេញ3F-2898(របស់ជនរងគ្រោះ)។

បើតាមសមត្ថកិច្ចបានឲ្យដឹងថាៈនៅថ្ងៃទី២៤.០៩.២០២០ ជនរងគ្រោះបានបើករថយន្តរបស់ខ្លួនម៉ាកTOYOTA COASTER ពណ៌សប្រភេទទេសចរណ៍២៥កៅអីពាក់ផ្លាកលេខភ្នំពេញ3F-2898មកលេងស្រុកកំណើតនៅភូមិវិហារសួគ៌ត្បូងឃុំវិហារសួគ៌។

លុះមកដល់ថ្ងៃទី២៥.០៩. ២០២០វេលាម៉ោង៨នឹង០០ នាទីជនរងគ្រោះបានបើករថយន្តមកចតនៅចិញ្ចើមផ្លូវជាតិលេខ៨ មុខផ្ទះឈ្មោះ ហេង ថន ដោយទុកកូនសោរថយន្តជាប់នឹងរថយន្ត រួចជនរងគ្រោះបានចូលទៅអង្គុយហូបកាហ្វេនៅក្នុងផ្ទះរបស់ឈ្មោះ ហេង ថន ។

ដល់វេលាម៉ោង៨នឹង១៥នាទី ជនសង្ស័យ បានដើរ មកលួចរថយន្តរបស់ជនរងគ្រោះបើកតាមផ្លូវជាតិលេខ៨ឆ្ពោះទៅទិសខាងកើតបានបន្តិចជនរងគ្រោះដឹងថាបាត់រថយន្តក៏ពឹងអ្នកហូបកាហ្វេជាមួយឲ្យបើករថយន្តដេញតាម ពេលមកដល់ភូមិកំពង់ពពិលឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែងទើបតាមទាន់ហើយចាប់ឃាត់ជនសង្ស័យនិងរថយន្តរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ពពិល។

ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានទទួលជនសង្ស័យ និងវត្ថុតាង រថយន្តដើម្បីបន្តតាមនីតិវិធី។









No comments