សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចស្រុកអូរាំងឪ អសមត្ថិភាព បង្រ្កាបល្បែងសង្វៀនជល់មាន់ អាប៉ោងនិងដ៏ធំមួយកន្លែងកំពុងបើកលេងយ៉ាងរលូន នៅចំណុចចំការការចេក ក្នុង ភូមិទំពាំងបង្កង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 
ខេត្តត្បូងឃ្មុំ៖ទីតាំងសង្វៀនជល់មាន់ អាប៉ោង និងដ៏ធំបើកលេងនៅចំណុចចំការចេក ស្ថិតក្នុងភូមិទំពាំងបង្កង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។កន្លងមកសមត្ថកិច្ចនៃស្នងការខេត្តត្បូងឃ្មុំបានបង្ក្រាបម្ដងហើយចុងខែសីហាក្នុងចំកាស្វាយឥឡូវនេះប្រជាពលរដ្ឋឃើញមានវត្តមានជាថ្មីម្តងទៀតខ្លាំងជាមុនទៀតនៅចំការចេកម្តងចំងាយពីចំការស្វាយទៅមុខ៣០០ម៉ែតដែលកំពុងតែលេងក្នុងចំការចេក។

ប្រជាពលរដ្ឋឃើញថាសមត្ថកិច្ចនៃស្នងការខេត្តត្បូងឃ្មុំបានចុះបង្ក្រាបម្តងហើយបានមួយចំអិនកំពឹសក៏ឃើញសង្វៀនជល់មាន់នឹងអាប៉ោងនេះបានលេចរូបរាងជាថ្មីម្ដងទៀតហើយ។

ប្រជាពលរដ្ឋបន្តនឹងដាក់ការសង្ស័យទៅលើអាជ្ញាធរនឹងសមត្ថកិច្ចមូលហេតុអ្វីបានជាម្ចាស់សង្វៀនមាន់មួយកន្លែងនេះនៅបន្តលេងបានទៀតខណៈក្រោយពេលកម្លាំងនៃស្នងការនគរបាលខេត្ដត្បូងឃ្មុំា ចុះបង្ក្រាបម្តងហើយមិនខ្លាចញញើតសោះរឺថាម្ចាស់សង្វៀនជល់មាន់នេះរឺបាន........សមត្ថកិច្ចមែនរឺទេ។

បច្ចុប្បន្នបានបើកលេង នៅក្នុងចំការចេក មួយកន្លែងនិងមានមនុស្សចូលលេងមួយថ្ងៃៗចំនួនរាប់រយនាក់ មិនបានឃើញមានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានណាចុះបង្ក្រាបទេ។

តាមសេចក្ដីរាយការណ៏ប្រជាពលរដ្ឋបានប្រាប់ថាទីតាំងសង្វៀនជល់មាន់នឹង អាប៉ោង ទីតាំងថ្មីមាន ចម្ងាយពីទីតាំងចាស់៣០០ម៉ែត ចូលទៅនៅក្នុងចំការចេក ភូមិទំពាំងបង្កង ឃុំអំពិលតាពក ស្រុកអូរាំងឪ ដដែល បានមកបើកលេងល្បែងនៅទីតាំងខាងលើនេះ ជាច្រើនខែ ព្រោះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុកអូរាំងឪមើលរំលង និងបិទភ្នែក។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់ លោកអភិបាល ខេត្តត្បូងឃ្មុំ និង លោក ស្នងការខេត្តត្បូងឃ្មុំ សូមមានវិធានការយ៉ាងក្តៅនិងចុះបង្ក្រាបដើម្បីជាទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ករណីនេះ សូមលោក លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ និងអភិបាលស្រុក មេត្តាជួយមើល និងចាត់ការបង្ក្រាបបនល្បែងមួយនេះ ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព៕

ជុំវិញល្បែងសុីសង់ ជល់មាន់ នឹងអាប៉ោង ខាងលើនេះអង្គភាពយើងខ្ញុំ នៅមិនទាន់សុំការបំភ្លឺពីលោកអធិការបានទេពីព្រោះតេចូលគ្មានអ្នកលើក,,,









No comments