សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លិខិតសេចក្តីបំភ្លឺព័ត៌មានករណីនគរបាលផ្ទះអាវុធនៅសង្កាត់និមិត្តស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំភ្លឺដូចខាងក្រោម,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖១-កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២៣នឹង២០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតតាមគោលដៅកំណត់ និងបានជួបជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង ដែលជាមុខសញ្ញាចាស់ធ្លាប់ប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងបង្កហិង្សាដោយផ្ទុះអាវុធកាលអំឡុងឆ្នាំ២០១៦ ដែលបានរត់គេចខ្លួន។

២-អំឡុងពេលល្បាត លោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ នាយរងប៉ុស្តិ៍រដ្ឋបាលនិមិត្ត បានធ្វើការឃាត់ដំណើរជនសង្ស័យខាងលើដើម្បីសួរនាំ និងធ្វើការពិនិត្យ ប៉ុន្តែជនសង្ស័យទាំង០២នាក់មិនព្រមសហការ ថែមទាំងបានទូរស័ព្ទហៅបក្ខពួកចំនួន០២នាក់ផ្សេងទៀត ជិះម៉ូតូ០១គ្រឿងមកជួយអន្តរាគមន៍ និងបានឈានដល់ប្រព្រឹត្តអំពើហិង្សា ដោយជនទាំង០៤នាក់ដើរចូលមកប៉ុនប៉ងវាយលើលោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ ខណ:នោះ លោកអនុសេនីយ៏ទោ ប្ញទ្ធី ពិសិដ្ឋ បានដកកាំភ្លើងម៉ាកកា៥៩ លេខ.៣៣៦០ អាមេបំណងបាញ់ឡើងលើ ដើម្បីការពារខ្លួន និងបំបែកហ្វូងមុខសញ្ញានេះ ប៉ុន្តែចៃដន្យកាំភ្លើងរេលកៃផ្ទុះ០១គ្រាប់ ត្រូវចំខ្នងចំហៀងខាងឆ្វេងឈ្មោះ នាង មករា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកមង្គលបូរី(ពុំមានគ្រោះថ្នាក់ដល់ជីវិតនោះទេ) ។

ដោយឡែកជនសង្ស័យចំនួន០៣នាក់ទៀតបានរត់គេចខ្លួន ។ ក្រោយមកជំនាញបានកំណត់ មុខសញ្ញា និងបានកោះហៅជនទាំង០៣នាក់នោះ មានឈ្មោះ កែម ឆៃយ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ឈ្មោះ ហួន រដ្ឋា ហៅ ខួច ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ម៉ាប់ នីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកធ្វើការសាកសួរ និងបានយកទឹកនោមទៅពិនិត្យរកសារធាតុញៀន លទ្ធផលគឺវិជ្ជមាន ។ អនុវត្តតាមមតិណែនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

៣-ដោយឡែក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងលើករណីលោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

៤-ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

នគរបាលខេត្ត បន្ទាយមានជ័យ សូមអំពាវនាវដល់មហាជនគ្រប់និន្នាការ សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានព័ត៌មានពេញលេញ ទុកអោយស្ថាប័នមានសមត្ថកិច្ចចាត់ការតាមនីតិវិធី ចៀសវាងការសន្និដ្ឋានវាយតម្លៃនោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលឬស្ថាប័នអនុវត្តច្បាប់ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន៕









No comments