កម្លាំងប៉ុស្តិ៍នគរបាល ឃុំបឹងបេងឃាត់ខ្លួនពលករចំនួន ៣២នាក់ ស្រី ១២នាក់ កុមាមារ៤នាក់មណ្ឌល ចត្តាឡីសក័ទី១ វិទ្យាល័យធ្វើកិច្ច សន្យាឲ្យវិលទៅស្រុក,,,,
ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលប៉ុស្តិ៍១ ក្រុម ដឹកនាំដោយលោក អនុសេនីយ៍ត្រី ផាន់ សំណាង នាយរងប៉ុស្ដិ៍ បានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាល ឃុំបឹងបេង និងកម្លាំងទាហ៊ានផ្នែកសឹករងស្រុកម៉ាឡៃចុះល្បាតឃាត់ខ្លួន
ប្រជាពលករចំនួន ៣២នាក់ ស្រី ១២នាក់ កុមាមារ៤នាក់នៅព្រឹក ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០ ២០នៅចំណុចវិលត្រលប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ផាន់សំណាង បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា : ពលករដែលឃាត់ខ្លួននោះភាគច្រើនមកពីខេត្តមកចំនួន៨គឺសៀម រាប១៥ នាក់ ស្រី៥នាក់ ព្រៃវែង ២នាក់ ស្រី១នាក់ បាត់ដំបង ៣នាក់ ស្រី២នាក់ កុមារ១នាក់ ត្បូងឃ្មុំ ១នាក់ភ្នំពេញ ១នាក់ ពោធសាត់ ៥នាក់ ស្រី២នាក់ កុមារ២នាក់ បន្ទាយមានជ័យ ៤នាក់ ស្រី២នាក់ កុមារ១នាក់កំពង់ ស្ពឺ ១នាក់។
លោកផាន់ សំណាង បានបញ្ជាក់ឲ្យដឹងទៀតថា : រហូតមកដល់ថ្ងៃនេះសមត្ថកិច្ចខ្មែរបានដំណឹងពីសមត្ថកិច្ចថៃឲ្យដឹងថាដោយសារជម្ងឺ កូវីត .១៩,រាតត្បាតពេញ ពិភពលោក ពិសេ ស ប្រទេសថៃ ធ្វើឲ្យជនជាតិថៃ កើតជម្ងឺនេះមានស្លាប់ មានឆ្លង បង្ខំឲ្យ នាយករដ្ឋមន្ត្រីថៃ ប្រកាសប្រទេសគ្រាមានអាសន្ន រោងចក្រត្រូវបិតទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុក ថៃស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះប្រទេសថៃ មិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថាជំងឺកូវីដ. ១៩ មិនទាន់បានធូរស្បើយនៅឡើយ ប្រជាជនថៃ មានការប្រុងប្រយ័ត្នទាំងអស់គ្នា។
សមត្ថកិច្ចថៃបានបញ្ជាក់ទៀតថាអ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា : ក្រោយពីឃាត់ខ្លួនពលករចំនួន ៣២នាក់ ស្រី ១២នាក់ កុមាមារ៤នាក់នោះបានធ្វើការណែនាំដល់ពលករខ្មែរទាំង៣២នាក់ នេះឲ្យឈប់ចាញ់ការឃោសនារបស់ មេខ្យល់ កំឲ្យចាញ់បោកមេ ខ្យល់បន្តទៀត ហើយឲ្យធ្វើកិច្ចសន្យាបញ្ឍប់ការស្វែងរកការងារ ធ្វើនៅប្រទេសថៃ បន្តព្រោះវាងាយចាញ់បោកមេខ្យល់ណាស់។
លោកបានប្រាប់ឲ្យដឹងទៀតថា : ពលករទាំង៣២ នាក់បន្ទាប់ ពីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចមកពលករទាំងអស់ត្រូវបានសមត្ថកិច្ចបានបញ្ជូនពួកគាត់ទៅមណ្ឋលចត្តា ឡីសក័ទី១ វិទ្យាល័យម៉ាឡៃ ដើម្បីពិនិត្យសុខ ភាពតែបើពលករទាំង៣២នាក់នេះបើគ្មានសញ្ញាមេរោគ កូវីដ .១៩នោះទេក៏អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះរាងរាងខ្លួនវិញផងដែរ៕
No comments