សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអញ្ជើញជាធិបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋចំនួន៤០០ គ្រួសារ ក្នុងក្រុងប៉ោយប៉ែត,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ ពិធីសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត និង ក្រោមអធិបតី ភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃពុធ ១៥ កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២០ នេះ ដោយមានព្រះវត្តមានពី ព្រះគុណម្ចាស់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានការិយាល័យ អង្គភាព ពាក់ព័ន្ធ ជំវិញក្រុង ។

នៅក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត ក៏ឡើងមានមតិស្វាគមន៍ និង រាយការណ៍ សង្ខេបការងារ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលថ្មីៗ និង ការស្ថាបនាផ្លូវក្រាលថ្មម៉ិច ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលទើបស្ថាបនារួចរាល់ ១៩ខ្សែ មានប្រវែងសរុប ២០,៨១៨ម៉ែត្រ ជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ ។

ជាមួយគ្នានោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានមានមតិជួបសំណេះសំណាល ព្រមទាំងបានពាំនាំការផ្ដាំផ្ញើរ សួរសុខទុក្ខ ពីសម្ដេច ទាំងពី ថ្នាក់ដឹកនាំរាជរដ្ឋភិបាលកម្ពុជា ។

ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត នោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏នាំយក សម្ភារៈបរិក្ខា ទេយ្យវត្ថុ និង បច្ច័យ ទៅប្រគេន ព្រះសង្ឃ ចំនួន៧វត្ត ព្រមទាំងនាំយក ស្បៀងអាហារ គ្រឿឧបភោគ និងបរិភោគ ជាការចែករំលែកនូវទឹកចិត្ត ដល់ប្រជាពលរដ្ឋ ចំនួន៤០០គ្រួសារ រួមមាន ៖

១.សម្ភារៈ បរិក្ខា ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ រួមមាន ៖

១ • អង្ករ ចំនួន២០០គីឡូក្រាម
២ • ទឹកសុទ្ធវីតាល់ចំនួន១០កេស
៣• ទឹកក្រូច៥កេស
៤ • ទឹកផ្លឈើចំនួន៥កេស
៥ មីចំនួន៩កេស
៦ • ទឹកស៊ីអីវចំនួន១០យួរ
៧ • ទឹកត្រីចំនួន១០យួរ
៨ • ថវិកាចំនួន១,០០០,០០០រៀល ។

២.ស្បៀងអាហារ គ្រឿឧបភោគ និងបរិភោគ ដែលប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៤០០គ្រួសារនាព្រឹកនេះរួមមាន ៖

១ • អង្ករ ចំនួន២០គីឡូក្រាម
២ • ១មី ចំនួន៩កេស
៣ • ទឹកស៊ីអីវចំនួន១យួរ (៦ដប)
៤ • ប៊ីចេងចំនួន១កញ្ចប់
៥ • ស្ករស ១គីឡូក្រាម
៦ • អំបិល ១គីឡូក្រាម
៧ • ព្រេពឆា១ដប
៨ • សាប៊ូ ១គីឡូក្រាម
៩ • សារុង១
១០ • ថវិកា១,០០០០រៀល ៕










No comments