សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន៨៥គ្រួសារ អញ្ជើញមកពីឃុំចំនួន៤ នៃស្រុកអង្គស្នួល,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖នារសៀលល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន៨៥គ្រួសារ អញ្ជើញមកពីឃុំចំនួន៤  នៃស្រុកអង្គស្នួល គឺឃុំលំហាច ឃុំបែកចាន ឃុំឆក់ឈើនាង និងឃុំសំរោងលើ។

ក្នុងពិធីនោះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ឧកញ៉ា ជាសប្បុរសជន លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកអង្គស្នួល។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចទាំងទ្វេរ ជូនដល់ ពុកម៉ែ បងប្អូន កូនក្មួយទាំងអស់ ដែលកំពុងជួបការខ្វះខាត ឬទទួលរងនូវផលប៉ះពាល់ដោយគ្រោះទុរភិក្សផ្សេងៗ ឯកឧត្តម បានមានប្រសាសន៍ថា ជាការពិតណាស់ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា កិច្ចការសប្បុរសធម៌របស់កាកបាទក្រហម ដែលយើងទាំងអស់គ្នាតែងតែអនុវត្ត និងបន្តអនុវត្តនេះ គឺអនុវត្តជាទូទៅ មិនមានការរើសអើង ប្រកាន់ ពូជសាសន៍ បក្សពួក ពណ៌សំបុរ សាសនា ឬនិន្នាកានយោបាយឡើយ។

ប្រជាពលរដ្ឋក្រីក្រទាំង ៨៥គ្រួសារ ដែលបានអញ្ជើញចូលរួម និងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តនាល្ងាចនេះគឺក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកបរិសុទ្ធ ហ្វ្រេដូ ១កេស ខ្ទឹមស៥០ក្រាម អាល់កុល១ដប ម៉ាស១ប្រអប់ ថវិកា៧ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជាច្រើនដែលបានអញ្ជើញចូលរួមព្រមទាំងបានចូលរួមឧប្ថម្ភថវិកាជូនសាខាកាកបាទក្រហម ក្នុងនោះ៖ លោកឧកញ៉ា គិត ចាន់ថា និងលោកជំទាវ ចាន់ គន្ធា ជួយឧបត្ថម្ភថវិកាចំនួន ១លានរៀល លោក តាំង សុខឃី ឧបត្ថម្ភថវិកា ២លានរៀល លោកជំទាវ ផាន់ សាវឿន ឧបត្ថម្ភ ១០០ដុល្លារ លោកជំទាវ ទិត សុខុម និងស្វាមី ឧបត្ថម្ភថវិកា ១០០ដុល្លារ លោកជំទាវ អុល ណារ៉ាន់ ជឹមសុខខុន ឧបត្ថម្ភថវិកា ២០ម៉ឺនរៀលផងដែរ​៕









No comments