សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ដោយមានបទបញ្ជាពីលោកអភិបាលស្រុក លោកវរសេនីយ៍ឯកហេង សុផល អធិការដ្ឋាននគរបាលស្រុកល្វាឯមបានបញ្ជាមកកម្លាំងផ្នែកសណ្តាប់ធ្នាប់សាធារណៈនៃអធិការដ្ឋាននគរបាលស្រុកល្វាឯមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគរបានចុះធ្វើការឃាត់រថយន្តដឹកដីដែលបើកបរលើសល្បឿននិងដឹកដីមិនគ្រប រថយន្តគ្មានផ្លាកលេខ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០យោងតាមបទបញ្ជារបស់លោកអភិបាលស្រុកដែលជាប្រធានគណៈបញ្ជាការឯកភាពស្រុកល្វាឯម បានបញ្ជាមកកម្លាំងផ្នែកសណ្តាប់ធ្នាប់សាធារណៈនៃអធិការដ្ឋាននគរបាលស្រុកល្វាឯមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគរបានចុះធ្វើការឃាត់រថយន្តដឹកដីដែលបើកបរលើសល្បឿននិងដឹកដីមិនគ្រប រថយន្តគ្មានផ្លាកលេខនិងបើកវ៉ាជែងឆាបគៀរនៅតាមបណ្តោយផ្លូវលេខ70Bស្ថិតក្នុងភូមិថ្មគរ ឃុំ ថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងនោះកម្លាំងជំនាញបានឃាត់រថយន្តនិងដកហូតរថយន្តទុកបណ្តោះអាសន្នដើម្បីធ្វើការអប់រំនិងធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន០៧គ្រឿង។

ក្នុងនោះរថយន្តល្មើសមានចំនួន០៤គ្រឿងរថយន្តគ្មានពន្ធចំនួន៣គ្រឿងដូចខាងក្រោម៖
ចំពោះអ្នកបើកបរ
- មានប័ណ្ណបើកបរចំនួន ០៤ នាក់
- គ្មានប័ណ្ណបើកបរចំនួន០៣ នាក់ចំពោះរថយន្ត
១.រថយន្តមានឯកសារភ្ជាប់ជាមួយចំនួន៤គ្រឿង=មានឯកសារគ្រប់និងអ្នកបើកបរមានប័ណ្ណបើកបរការផាកពិន័យបានចំនួន៤គ្រឿង
-ផ្ទុកទំនិញល្មើស = ១ករណី
-ចេញប័ណ្ណត្រួតពិនិត្យ=១សន្លឹក
-ចេញប័ណ្ណផាកពិន័យ=១សន្លឹក
-បើកវ៉ាជែងឆាបគៀរ= ៣ ករណី
-ចេញប័ណ្ណត្រួតពិនិត្យ = ៣សន្លឹង
-ចេញប័ណ្ណផាកពិន័យ = ៣ សន្លឹកសរុបទឹកប្រាក់=១២០០០០០រៀល(មួយលានពីរសែនរៀល)
ចំពោះរថយន្តអត់ពន្ធត្រូវបានកម្លាំងជំនាញឃាត់ទុកនៅអធិការនគរបាលស្រុកល្វាឯមដើម្បីចាត់ការតាមនិតិវិធី។






No comments