សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្រុកកៀនស្វាយឃាត់ខ្លួនម្នាក់ទៀតរត់គេចខ្លួនបាត់ពាក់ព័ន្ធប្រើប្រាស់និងជួញដូរគ្រឿងញៀន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖សមត្ថកិច្ចស្រុកកៀនស្វាយធ្វើការឃាត់ខ្លួនបុរសពីរនាក់ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មានការជួញដូរគ្រឿងញៀនហេតុកើតហេតុនៅថ្ងៃទី ០១ខែកញ្ញា ២០២០ វេលាម៉ោង១៥នឹង ៥០នាទី នៅចំណុច ភូមិដីឥដ្ឋកោះផុស ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់៖
១.ឈ្មោះអុិត រដ្ឋា ហៅអាប្រជ្រុយ ភេទប្រុសអាយុ៣០ ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ
មានទីលំនៅបច្ចុប្បន្ន ភូមិដីឥដ្ឋកោះផុស ឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
២.ឈ្មោះស៊ុម ធារាជ្យ ប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ
មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិពពាលខែឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល(គេចខ្លួន)
៣.ឈ្មោះសៀង ផានិត ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិដីឥដ្ឋកោះផុសឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)

វត្ថុតាងចាប់យករួមមានៈ
១.ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)(ICE)ចំនួន២០កញ្ចប់
ធំ០៣កញ្ចប់ -មធ្យម០១កញ្ចប់និងតូចចំនួន២០កញ្ចប់
២.ជញ្ចីងថ្លឹងថ្នាំញៀន០១គ្រឿង
៣.ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកiphone
៥.សម្ភារះវុិចខ្ចប់និង ប្រើប្រាស់មួយចំនួន។

នៅថ្ងៃកើតហេតុខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អបានផ្តល់ពត៍មានប្រាប់ កម្លាំងសមត្តកិច្ចថាមានសកម្មភាពជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ។
   
ក្រោយពីទទួលពត៍មានបានភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួន ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះសៀង ផានិត ភេទប្រុស បន្ទាប់មកកំលាំងបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះអុិត រដ្ឋា ហៅអាប្រជ្រុយ ភេទប្រុសរួមហ្នឹងវត្ថុតាងថ្នាំញៀនចំនួន២០កញ្ចប់ទៀត.ធំ០៣កញ្ចប់ មធ្យម០១កញ្ចប់តូច១៦កញ្ចប់.ហើយនឹងវត្ថុតាងខាងលើមួយចំនួនទៀត រួចកំលាំង ក៏ បានបញ្ចូនជនសង្ស័យរួមហ្នឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទៅយកពីឈ្មោះស៊ុម ធារាជ្យ ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ចំនួន០៤កញ្ចប់ធំដោយខ្លួនត្រូវយកថ្នាំញៀនចំនួន០៣កញ្ចប់ធំទៅអោយបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំផ្សារចាម ខណ្ឌព្រែកព្នៅក្រុងភ្នំពេញ ទុក០១កញ្ចប់ធំសំរាប់វុិចខ្ចប់ជាកញ្ចប់តូចៗលក់ខ្លួនឯង ចំពោះតំលៃវិញគឺខ្លួនមិនដឹងទេគឺឈ្មោះស៊ុម ធារាជ្យ បាននិយាយជាមួយបុរសម្នាក់ដែលនៅម្តុំផ្សារចាមនោះរួចរាល់ហើយលុយគេផ្ញើរតាមវីងអោយឈ្មោះ ស៊ុម ធារាជ្យតែម្តង ចំនែកថ្នាំញៀន០១កញ្ចប់ទៀតគឺឈ្មោះស៊ុម ធារាជ្យ អោយខ្លួនជាថ្លៃឈ្នួល តែថ្នាំញៀនទាំងនោះគឺខ្លួនមិនទាន់យកប្រគល់អោយគេទេហើយខណះខ្លួនកំពង់វុិចខ្ចប់ថ្នាំញៀនជាកញ្ចប់តូចក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនបានតែម្តង។
បន្ទាប់ពីសួរនាំរួចកម្លាំងសមត្ថកិច្ចក៏ជនសង្ស័យរួមនឹងវត្ថុងតាងត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។






No comments