លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមនិងលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកពិធីចែកអំណោយមនុស្សធម៌នៅក្នុងឃុំសារិកាកែវ ចំនួន១៥៤គ្រួសារ,,,,,
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអង្គារ ១កេីត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តមាត់ក្រសាស់ ឃុំសារិកាកែវ ដោយមានទឹកព្រះទ័យមនុស្សធម៌អំពីសំណាក់ព្រះបញ្ញាវិសុទ្ធ សៀន ស៊យ ព្រះគ្រូចៅអធិការវត្តមាត់ក្រសាស់ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ជូនបងប្អូនជនទីទល់ក្រ ចាស់ជរាគ្មានទីពឹង ដែលរស់នីភូមិទាំង៣ ក្នុងឃុំសារិកាកែវ ចំនួន១៥៤គ្រួសារ និងមានការចូលរួមដាំដេីមឈេីក្នុងបរិវេណវត្តក្រោមការនិមន្ត និងអញ្ជេីញជាអធិបតីភាព ព្រះសុធម្មមុនី ភោគ រស់ ព្រះរាជាគណៈថ្នាក់នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុក លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមនិងលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក។
និងចូលរួមពសំណាក់ព្រះគណៈមន្ត្រីសង្ឈថ្នាក់ស្រុក, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយក-នាយករងរដ្ឋបាលសាលាស្រុក, មេបញ្ជាការកងកម្លាំងទាំង៣, ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពជំនាញក្នុងរចនាសម្ព័ន្ធថ្មី, មន្ត្រីរាជការសាលាស្រុក, អសជ្ញាធរភូមិ-ឃុំ, គណៈកម្មការ-អាចារ្យវត្ត និងបងប្អូនប្រាពលរដ្ឋទទួលអំណោយ។
អំណោយដែលព្រះគ្រូអធិការវត្តមាត់ក្រសាស់ចែកជូនដល់ជនទីទល់ក្រនាពេលនេះរួមមាន៖ អង្ករ១០kg, ទឹកត្រី-ទឹកស៉ីអ៉ីវ, បំពុងទឹកក្តៅ, អំបិល, ឆ្នាំង-ចាន អមថវិកា១០,០០០៛ និងបានជួយឧបត្ថម្ភដល់កងកម្លាំង និងប៉ុស្តិ៍រដ្ឋបាលឃុំ។ បន្ថែមពីនេះទៀតលោក កន សុខកាយ អភិបាលស្រុក បានចូលរួមឧបត្ថម្ភជូនបងប្អូនក្រីក្រោងក្នុងមួយគ្រូសារៗដែរ រួមមាន៖ ក្រម៉ា១, សាប៊ូម្សៅ១កញ្ចប់, សាប៊ូលាងដៃ២ដុំ ព្រមទាំងថវិកា៥០,០០០៛ផងដែរ។
No comments