សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះចែកអំណោយដល់គ្រួសារអតីតយុទ្ធជនចំនួន ០២គ្រួសារក្នុងខណ្ឌដង្កោរ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០​វេលាម៉ោង ១០នឹង៣០នាទីព្រឹក លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះចែកអំណោយដល់គ្រួសារអតីតយុទ្ធជនចំនួន ០២គ្រួសារ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយក្នុងមួយគ្រួសារទទួលបាន
    - មី     ០១ កេស
    - អង្ករ  ២៥ គីឡូ
    - ទឹកផ្លែឈើ ០១ កេស
    - ត្រី ខ ០១យួរ
    - សារ៉ុង ០១
    - ទឹកសុទ្ធ ០១ កេស
    - ថវិកា៥០.០០០៛ (ប្រាំម៉ឺនរៀល)និងជូនថវិកាដល់លោកយាយចាស់ៗ ក្នុង​០១នាក់ ៥០.០០០៛ ផងដែរ។​

ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើរសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩។​

ម្យ៉ាងទៀតដោយសាររដូវនេះជារដូវវស្សា​ ទើបតម្រូវឲ្យយើងត្រូវសំអាតទីធ្លាជុំវិញផ្ទះកុំឲ្យមានទឹកដក់ដែលនាំឲ្យកើតមានមូលខ្លា ហើយគេងត្រូវចងមុងកុំឲ្យមូសខ្លាខាំជៀសវាងការកើតជម្ងឺគ្រុនឈាម​ឬជម្ងឺឈីកជាដើម។​

ក្នុងនោះដែរលោកក៏បានផ្សព្វផ្សាយបន្ថែមទៀតពាក់ព័ន្ធពីការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារថា​សៀវភៅទាំងពីរនេះមានសារៈសំខាន់ណាស់សម្រាប់គ្រួសារនីមួយៗ ដោយមើលឃើញពីផលប្រយោជន៍នេះហើយ  ទើបថ្នាក់ដឹកនាំបានទម្លាក់មកថ្នាក់ក្រោមជាតិជាអ្នកចុះហត្ថលេខាជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីងាយស្រួល និងឆាប់រហ័ស។​

ជាចុងបញ្ចប់លោកក៏បានផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩​ អ​នក្រ​.បក​ ចុះថ្ងៃទី​ ១៧​ខែ​មីនា​ ឆ្នាំ​ ២០២០​ ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤​អ​ន​ក្រ​.បក​ ចុះ​ថ្ងៃទី​២១​ខែ​មីនា​ ឆ្នាំ​ ២០១៧​ ស្តីពី​ការពិន័យ​អន្តរ​ការណ៍​ចំពោះ​ករណី​ល្មើស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់បងប្អូនឲ្យបានយល់ដឹងបន្ថែមទៀត  ហើយសូមបងប្អូនទាំងអស់ត្រូវនៅឆ្ងាយពីគ្រឿងញៀន ហើយត្រូវចូលរួម និងសហការជាមួយសមត្ថកិច្ច ប្រសិនបើមានករណីប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន,ល្បែងស៊ីសង,អំពើហិង្សាក្នុងគ្រួសារនៅក្នុងមូលដ្ឋាន។






No comments