សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សូមបងប្អូនដែលមានកូនតូចៗប្រយ័ត្នឱ្យមែនទែនបញ្ហារឿងដបសាំងនឹងកំពង់ហ្គាស!!!ជាក់ស្ដែងក្មេងប្រុសស្រី៣នាក់ចាក់សាំងដាក់ដប់កេះដែកកេះរោលនាឡិកាបណ្ដាលឆាបឆេះឲ្យរបួសធ្ងន់ស្រាល៣នាក់,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ក្មេងម្នាក់បូមសាំងដាក់ដប ហើយយកដែកកេះ ដើម្បីដុតរោលខ្សែនាឡិកាលេង ស្រាប់តែឆាបឆេះរោងលក់គុយទាវខ្ទេចអស់១ខ្នងបណ្តាលឲ្យមានក្មេងរបួសធ្ងន់ស្រាល៣នាក់នៅវេលាម៉ោង២រសៀលនៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២០ ក្នុងភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថាក្មេងរងគ្រោះមាន៣នាក់៖
១.ឈ្មោះ យ៉ាន់ លីយ៉ុង ភេទប្រុស អាយុ ១១ឆ្នាំ ជាអ្នកកេះដែកកេះ,,,
២.ឈ្មោះ យ៉ាន់ លី យ៉េន ភេទប្រុស អាយុ៧ ឆ្នាំ អង្គុយមើលក្បែរនោះ របួសធ្ងន់,,,, ៣.ឈ្មោះ ឆាត គឹមឆាយ ភេទស្រី អាយុ៣ឆ្នាំ,,,

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តថានៅពេលកើតហេតុនោះ ក្មេងប្រុសម្នាក់ក្នុងចំណោម៣នាក់ ត្រូវជាចៅ ម្ចាស់តូបឈ្មោះ ដែង ងាម ស្រីអាយុ៥៦ឆ្នាំ ភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក បានបូមសាំងដាក់ដបបានយកដែកកេះយកដុត ដើម្បីដុតរោលខ្សែនាឡិកាលេងស្រាប់តែ ឆាបឆេះរោងលក់គុយទាវយ៉ាងសន្ធោសន្ធៅស្របពេលនោះយាយឈ្មោះ ដែង ង៉ាម កំពុងតែដេកលក់ ពេលឮសម្លេងចៅ ស្រែកភ្ញាក់ស្រែកឆោឡោឡើងធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះបានមកជួយពន្លត់គ្នាយ៉ាងស្រស្រាក់ស្រស្រាំ១ម៉ោងក្រោយមកទើបភ្លើងរលត់ជាស្ថាពរបញ្ជាក់ដោយសារតូបលក់គុយទាវនៅជាប់និងចិញ្ចើមផ្លូវទើបពុំមានការឆេះរាលដាល់ផ្ទះផ្សេង។






No comments