សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងលោក ជួន ណារិន្ទ ស្នងការខេត្តដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងកងកម្លាំងសមត្ថកិច្ចសម្រួលការធ្វើដំណើរត្រឡប់របស់ប្រជាពលរដ្ឋចេញពីកោះនានាមកវិញ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ខេត្តព្រះសីហនុ៖ក្រោយពីធាតុអាកាសធូរស្រាលបន្តិច  នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលរដ្ឋបាលខេត្តបានដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងកងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំអូប៊រល្បឿនលឿនជួយសម្រួលការធ្វើដំណើររបស់ភ្ញៀវជាតិ.អន្តរជាតិ ឲ្យបានវិលត្រឡប់មកក្រុងព្រះសីហនុវិញ  ក្រោយជាប់នៅលើកោះប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារ ឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់រលកសមុទ្រខ្ពស់មិនអាចឲ្យទូក អូប៊រ័ធ្វើដំណើរឆ្លងកាត់បាន ។

បញ្ជាក់.គិតត្រឹមម៉ោង១៥ និង២២នាទី អាជ្ញាធរខេត្តព្រះសីហនុ បានដឹកជញ្ជូនមនុស្សដែលជាប់នៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម រយះពេល ៣ថ្ងៃ បានដឹកភ្ញៀវត្រឡប់មកពីកោះមកដល់ដីគោកវិញ សរុបមានដូចខាងក្រោម៖

១.ប្រើប្រាស់កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត(ការិ.ទេសចរ៨នាក់,ការិយាល័យចរាចរណ៍ផ្លូវទឹក១០នាក់ ការិយាល័ចរាចរណ៍ផ្លូវគោក៩នាក់ និងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង សរុបចំនួន ៧៨ នាក់។

២.ចំនួនក្រុមហ៊ុនចូលរួមដឹកមាន ៦ ក្រុមហ៊ុន ។
៣.ប្រើប្រាស់អូបរ័ ១៨ គ្រឿង(ប្រភេទតូច=១២គ្រឿង ,មធ្យម=២ គ្រឿង ,ធំ=៤ គ្រឿង) ចេញដឹកចំនួន ២៦ ជេីង​ ។

៤.ផ្ទុកមនុស្សសរុបចំនួន ១,៣៩១ នាក់,​ ស្រី​ ៥៩៥ នាក់,​ បរទេស​ ចំនួន​ ៣៧៣ នាក់,​ ស្រី​ ១៥៤ នាក់,​ អាយុក្រោម១៥ឆ្នាំ មានចំនួន​ ១០៩ នាក់,​ ស្រី​ ៤៩ នាក់​ ៕

ឯកឧត្តមអភិបាលខេត្តព្រះសីហនុនិងលោកស្នងការខេត្តតែងតែខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃយកចិត្តទុកដាក់និងបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរដែលមកកំសាន្តក្នុងខេត្តព្រះសីហនុតាមរមណីយដ្ឋានកោះរ៉ុងឬកោះផ្សេងទៀតក្នុងរដូវវស្សាភ្លៀងធ្លាក់ខ្លាំង។












No comments